**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ១៣៤រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបំពេញមុខងារជានគរបាលយុត្តិធម៌ សំដៅបញ្ជ្រាបនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ជំនាញឯកទេស និងវិធីសាស្ត្រអនុវត្តការងារជាក់ស្ដែង

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបំពេញមុខងារជានគរបាលយុត្តិធម៌ដល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងយុត្តិធម៌ និងជាវាគ្មិនកិត្តិយស ព្រមទាំង ឯកឧត្តម លោក លោកស្រី ជាមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប ១៣៤រូប។

វគ្គបណ្តុះបណ្តាលនេះ គឺជាការៀបចំលើកដំបូង បន្ទាប់ពីមន្រ្តីអធិការកិច្ចផ្លូវថ្នល់របស់ក្រសួង ទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌កាលពីឆ្នាំ២០២២ កន្លងទៅ តាមរយៈប្រកាសអន្តរក្រសួង លេខ ១៨៣ កយ.ប្រក/២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងយុត្តិធម៌ ដោយរំពឹងថានឹងផ្តល់លទ្ធភាពយ៉ាងពេញលេញដល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ លើការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក្នុងការជំរុញការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ព្រមទាំងរួមចំណែកក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ស្តីពីផ្លូវថ្នល់ លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដែលបានកំណត់។

តាមរយៈរបាយការណ៍សង្ខេបដោយ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនីតិកម្ម បានរាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបផងដែរអំពីចំណុចសំខាន់ធំៗ ០៣ ដែលរួមមាន៖ (១)សាវតារ និងដំណើរការនៃការរៀបចំមន្ត្រីអធិការកិច្ចផ្លូវថ្នល់ (២)ការរៀបចំលិខិតបទដ្ឋាគតិយុត្តពាក់ព័ន្ធសម្រាប់គាំទ្រឱ្យមន្ត្រីអធិការកិច្ចផ្លូវថ្នល់ និង (៣)សារៈសំខាន់របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមទៅលើវគ្គបណ្តុះបណ្តាលនេះ ថានឹងជួយពង្រឹងការអនុវត្តតួនាទីការងារបច្ចេកទេស និងភារកិច្ចដែលក្រសួងបានប្រគល់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ជាមន្រ្តីអធិការកិច្ចផ្លូវថ្នល់ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យទៅតាមផែនការសកម្មភាពការងារដែលបានគ្រោងទុក និងសម្រេចបាននូវសមិទ្ធផលការងារថ្មីៗបន្ថែមជូនក្រសួង និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់សិក្ខាកាមដែលបានចូលរួម ត្រូវយកចិត្តទុកដាក់ឱ្យបានសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ហើយត្រូវនាំយកនូវពុទ្ធិល្អៗ ដែលទទួលពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ក្នុងការបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែប្រសើរ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសបន្តដឹកនាំ គ្រប់គ្រង និងចុះអនុវត្តការទប់ស្កាត់សកម្មភាពល្មើសផ្សេងៗឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធានាបាននូវគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង