**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ហេតុអ្វីថាអណ្តូងមួយនេះបានគាំទ្រដួងតារាចិនទីមួយរះក្នុងទីអវកាស

ពេលរងាបំផុតសីតុណ្ហភាពដល់ទៅ ៥២ អង្សាសេក្រោមសូន្យ ព្រិលមានកម្រាស់មធ្យម១ម៉ែត្រ– នៅភាគខាងជើងនៃភូមិភាគ ស៊ីនជាំង ប្រទេសចិន មានអណ្តូងរ៉ែដ៏ធំមួយកន្លែង ឈ្មោះហៅថា កូកូទូហៃ/可可托海។ សព្វថ្ងៃជាតំបន់ទេសចរណ៍លម្ហែកាយថ្នាក់ជាតិចិន ពណ៌ខៀវបៃតងលាតសន្ធឹងដល់ជើងមេឃ ហើយអង្គការយូណេស្កូបានទទួលស្គាល់ថាជាឧទ្យានភូគព្ភសាស្ត្រពិភពលោក។ នៅរដូវក្តៅនិងរដូវរំហើយ ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទីនេះគយគន់ទេសភាពវាលស្មៅនិងដីសើមដ៏ត្រជាក់ភ្នែកត្រជាក់ចិត្ត នៅរដូវរងានិងរដូវផ្ការីក អ្នកទេសចរមកទីនេះជិះស្គី គយគន់សម្រស់ធម្មជាតិដែលមានរស្មីសូរិយារះនិងអស្ដង្គតតាមកំពូលភ្នំព្រិល។
បើមិនចូលទស្សនាក្នុងសារមន្ទីរឃុំ កូកូទូហៃ អ្នកទេសចរនឹងមិនដឹងទេថា ឃុំដែលបច្ចុប្បន្នបង្ហាញពីភាពស្រស់ស្អាតនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយសុខសាន្ត កាលពីជាង ៧០ មុន ជា “សមុទ្ររ៉ែ” ដ៏ស្ងប់ស្ងាត់ ដែលបរិស្ថានរស់នៅមិនអំណោយផល ការងារកសាងស្ទើទាំងអស់ពឹងលើតែកម្លាំងរបស់មនុស្ស ទោះជាយ៉ាងនេះក្តី វាបានគាំទ្រឱ្យដួងតារាទីមួយរបស់ចិនរះក្នុងទីអវកាស។
ក្រោមលក្ខខណ្ឌយ៉ាងលំបាក ទីនេះបានកំណាយចេញនូវលោហៈធាតុកម្រមួយចំនួនធំ ដែលបានផ្តល់ជាវត្ថុធាតុដើមដ៏មានតម្លៃចំពោះការអភិវឌ្ឍឧស្សាហកម្ម បច្ចេកទេសនិងវិទ្យាសាស្ត្ររបស់ប្រទេសចិនថ្មី។ នៅសតវត្សឆ្នាំ១៩៦០និងឆ្នាំ ១៩៧០ ប្រទេសចិនបានស្រាវជ្រាវនិងផលិតផ្កាយរណបដំបូងគេ គ្រាប់បែកអ៊ីដ្រូសែនទីមួយ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទីមួយ ដែលជោគជ័យទាំងអស់នេះមិនអាចកាត់ផ្ដាច់ពីការរួមចំណែករបស់អណ្តូងរ៉ែនេះឡើយ ។
កាលនោះ បរិមាណរថយន្តនិងបាវក្រចៅដែលដាក់ថ្មរ៉ែនៅមានកម្រិត ការងារដឹកជញ្ជូនភាគច្រើនពឹងលើកម្លាំងមនុស្ស។ ដូចនេះ កន្ត្រកស្ពាយស្បែកគោដែលកម្មកធ្វើដោយដៃបានក្លាយជាឧបករណ៍ដឹកជញ្ជូនដ៏សំខាន់។ កន្ត្រកស្ពាយស្បែកគោរូបរាង និងទំហំខុសៗគ្នា ដែលតូចបំផុតអាចផ្ទុកថ្មរ៉ែទម្ងន់លើសពី១០គីឡូក្រាម ធំបំផុតអាចផ្ទុកទម្ងន់លើសពី១០០គីឡូក្រាម។ នៅរដូវរងាអាចអូសដើរលើដីព្រិល នៅរដូវក្តៅគឺអាចស្ពាយលើខ្នងតែម្តង។
ស្បែកគោឆៅរឹងណាស់ កម្មកររ៉ែត្រូវស្ពាយទម្ងន់ធ្ងន់ដើរប្រហែល៨០០ម៉ែត្រទើបដល់ស្ថានីយស្ដុកទុក ។ កន្ត្រកស្ពាយបានបន្សល់ទុកស្នាមជាំជាច្រើនលើខ្នងនិងស្មារបស់ពួកគេ ។ នៅលើអណ្ដូងរ៉ែដែលមានខ្យល់ត្រជាក់រងារដល់ឆ្អឹង មនុស្សម្នាជាប់រវល់ស្ពាយថ្មរ៉ែជញ្ជូនទៅមកមិនចេះចប់ ព្រោះ ពួកគេដឹងច្បាស់ថា ខ្លួនបានលះបង់ញើសឈាមបន្ថែមទៀត គឺកាត់ចោលផ្ទាល់នូវសម្ពាធពីខាងក្រៅសម្រាប់មាតុប្រទេស។

ប្រទេសវិវឌ្ឍរីកចម្រើនដោយសារមានអ្នកតស៊ូស្នេហាជាតិគ្រប់ជនជាតិក្នុងគ្រប់វិស័យ។ លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បញ្ជាក់ច្រើនលើកថា សាមគ្គីតស៊ូ ខ្លួនទីពឹងខ្លួន ជាចរឹតស្មារតីរបស់ប្រជាជាតិចិនក៏ដូចជាបក្សកុម្មុយនីស្តចិន ជាមរតករតនៈមហាគ្រួសាររបស់ចិន ត្រូវប្រកាន់ខ្ជាប់។
ចាប់ពីឆ្នាំ ១៩៤៩ដែលជាឆ្នាំបង្កើតសាធារណរដ្ឋប្រជាមានិតចិន ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពី “ពណ៌ក្រហមបូព៌ាលេខ១ ” ដែលជា ផ្កាយរណបចិនដំបូងបង្អស់ក្នុងទីអវកាស។
គិតត្រឹមពេលនេះដួងតារាចិនដំបូងបង្អស់នៅតែ”ភ្លឺចែងចាំង” តាមគន្លងតារាវិថី ពិតណាស់ផ្កាយរណបមិនបញ្ចេញពន្លឺទេ យើងអាចឃើញវានៅពេលវេលាដ៏សមល្មម វា “អាយុ” ៥៤ ឆ្នាំហើយ ចំណែកសាធារណៈរដ្ឋប្រជាមានិតចិនក៏ឈានដល់ខួបបង្កើត៧៥ ឆ្នាំផងដែរ ។ អ្នកនិយមចូលចិត្តវិទ្យាសាស្ត្រអវកាសរបស់ចិនរំពឹងថា នៅថ្ងៃណាមួយ ពេលអវកាសយានិកត្រឡប់ពីភពព្រះច័ន្ទ តាមផ្លូវនាំយក “សហការីជើងចាស់” ដែលហោះហើរអស់រយៈពេលជាងពាក់កណ្តាលសតវត្សនេះ នាំយកត្រឡប់មកផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង