សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំគណ:អចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំកិច្ចប្រជុំគណ:អចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅវិមាន ៧មករា។
នៅក្នុងកិច្ចប្រជុំនោះផងដែរមានរបៀបវារ: ដូចតទៅ៖
១.សេចក្តីរាយការណ៍សង្ខេបអំពីរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
២.បទបង្ហាញស្តីពីសកម្មភាពអនុវត្ត ស្ថានភាព បញ្ហាប្រឈម និងទិសដៅការងារ ដោយ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
៣.ការធ្វើបទបង្ហាញសង្ខេបដោយ ឯកឧត្តម កែវ ខន្តីមេធា អគ្គលេខាធិការរង អំពីការចូលរួម កិច្ចប្រជុំរណសិរ្សបីប្រទេស ឡាវ-កម្ពុជា-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១១ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ៕