**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារ សុខាភិបាលលើកទី៤៣ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បា​ន​យកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ហើយបន្តរហូតមក​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត។ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ការផ្តល់សេវា​សុខា​ភិបាលល្អប្រសើរជូនដល់អ្នកជំងឺ គឹជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំ​ដោយ​​សម្តេចធិបតី។

ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយ​អា​ទិ​ភាព​​ទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់​ចេញ​។ តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានាឱ្យប្រជាពលរដ្ឋ​ប្រ​មា​ណ ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរនៅពេលមានជំងឺ។

មកដល់ពេលបច្ចុប្បន្ននេះ តាមរយៈរបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់​ដណ្តប់​លើប្រជាពលរដ្ឋចំនួន ៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តមានចំនួន ២លាន ១សែននាក់, មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់, មូលនិធិសមធម៌​ប្រជា​ជន​សម្រាប់​ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន​ចំនួន​ ២លាន ៨សែននាក់ និងបានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជន​នៅក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិបត្តិនៃជំងឺកូវីដ១៩ នេះបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យសុខាភិបាលរបស់យើង ដែលទាមទារឱ្យមានការពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែង ឬ គ្រោះអាសន្នផ្នែកសុខភាពសាធារណៈណាមួយ ដែលអាចនឹងកើតឡើងជាយថាហេតុ នាពេលអនាគត។

សម្តេចធិបតី ថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញឱ្យឃើញពីសមត្ថភាពគ្រូពេទ្យ និងវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋ។ ការរាតត្បាតជំងឺកូវីដ១៩ ក៏បានបង្ហាញឱ្យឃើញកង្វះខាតមួយចំនួនក្នុងវិស័យសុខាភិបាលរបស់កម្ពុជាផងដែរ។

សម្តេចធិបតី លើកឡើងថា ពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ សម្តេចថា ពង្រឹងពីក្រោមទៅលើ គឺការពង្រឹងសេវាមូលដ្ឋាន សេវាបឋម សេវាបញ្ជូន បំពេញគ្រូពេទ្យ ពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យជាដើម។ ចំណែកពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។

នៅថ្ងៃនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ជំនួយរបស់មិត្តជប៉ុនប្រមាណ ១៥០លានដុល្លារ នឹងសាងសង់មន្ទីរពេទ្យតំបន់នៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ ។ សម្តេចថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ដូច្នេះហើយដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។

សម្តេចធិបតី គូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់។ ការចូលរៀនពេទ្យ មិនអាចសុំជាប់ដោយមិនប្រលងនោះឡើយ។

សម្តេចធិបតី បន្ថែមថា ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យកែសម្រួលតួនាទី និង រៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និង កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និង ការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹង ជំនាញ និង ពហុជំនាញពិតប្រាកដ ព្រមទាំងការបណ្តុះវប្បធម៌នៃការប្រតិបត្តិក្រមសីលធម៌ល្អ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណៈវិជ្ជាជីវៈសុខាភិបាលមានតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ ផ្តល់សេវាថែទាំសុខភាព នៅផ្នែកសាធារណៈ និង ឯកជន និង ផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការកសាង និង ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដែល មានចំណេះដឹងខ្ពស់ ជំនាញពិតប្រាកដ និងក្រមសីលធម៌ល្អនៅបច្ចុប្បន្នកាល និងសម្រាប់ពេលអនាគត។សម្តេចធិបតី លើកឡើងថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល ដើម្បីក្លាយទៅជាសេវាថែទាំសុខភាពឱ្យទៅជាសេវា ដែលផ្តោតលើប្រជាជន តាមរយៈការចាប់យកការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងប្រសិទ្ធផលដោយសហការជាមួយ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល ដែលដំណើរការប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព។

ជាមួយគ្នានោះសម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត ៕

អត្ថបទដែលជាប់ទាក់ទង