**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន

ប្រមុខរាជរដ្ឋាភិបាល៖ ពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីថ្នាក់ក្រោមឡើងលើ និងពីថ្នាក់លើចុះក្រោម

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ត្រូវឈរលើអភិក្រមចំនួនពីរ គឺពីថ្នាក់ក្រោមឡើងលើ និងពីថ្នាក់លើចុះក្រោម។

បើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអភិវឌ្ឍន៍សង្គមជាតិបន្ដទៅមុខទៀត រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកិច្ចការពីរគ្រប់វិស័យទាំងអស់ ក្នុងនោះរួមមាន ការពង្រីកសមិទ្ធផលជាវិជ្ជមានបន្ដទៀត និងកាត់បន្ថយនូវចំណុចអវិជ្ជមាន ដែលមានកន្លងមក។ ដោយឡែក សម្រាប់វិស័យសុខាភិបាល ចំពោះការបង្កើនសមិទ្ធផលវិជ្ជមាន គឺបង្កើនសមត្ថភាពផ្ដល់សេវាសុខាភិបាលឲ្យកាន់តែមានគុណភាព និងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនៅគ្រប់កន្លែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងកិច្ចការងារបង្កើនសមិទ្ធផលវិជ្ជមានក្នុងវិស័យសុខាភិបាល យើងផ្ដោតទៅលើការពង្រឹងសមត្ថភាពនេះ គួរធ្វើតាមអភិក្រមពីរ។ អភិក្រមពីក្រោមឡើងលើ និងអភិក្រមពីលើចុះក្រោម។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានពន្យល់ថា អភិក្រមពីក្រោមឡើងលើសម្ដៅដល់ សម្រាប់ការពង្រឹងសមត្ថភាពការផ្ដល់សេវាមូលដ្ឋានកម្រិតបឋម តាមរយៈការពង្រឹងអង្គភាពសុខាភិបាលពីមូលដ្ឋានកម្រិតទាប ទៅខ្ពស់។ ក្នុងនោះទិសដៅវិធានទី១ ពង្រឹងមណ្ឌលសុខភាព លើដល់ពេទ្យបង្អែកស្រុក គឺជាកិច្ចការចាំបាច់ ដោយរួមបញ្ចូលទាំងបរិមាណ និងគុណភាពគ្រូពេទ្យ ព្រមទាំងបរិមាណគុណភាពថ្នាំ និងសម្ភារបរិក្ខាពេទ្យ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ចំពោះអភិក្រមពីលើចុះក្រោម ដោយត្រូវអនុវត្តជាជំហានៗក្នុងពង្រឹងពីលើចុះក្រោម សំដៅដល់ការធ្វើទំនើបកម្ម និងធ្វើពិពិធកម្មសមត្ថភាពព្យាបាលជំងឺកម្រិតខ្ពស់របស់គ្រូពេទ្យនៅថ្នាក់ជាតិ តំបន់ និងខេត្ត។ ខណៈរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ដកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យនេះជាបន្ដបន្ទាប់ផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ព្រោះដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺរដ្ឋត្រូវតែហ៊ានវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង