**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អភិបាលខេត្តព្រះវិហារ អះអាងថាការចុះអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ នៅស្រុកគូលែន និងអនុវត្តលើជនដែលប្រើហិង្សាប្រដាប់ដោយអាវុធ មកលើអាជ្ញាធរប៉ុណ្ណោះ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ការចុះអនុវត្តវិធានការច្បាប់ ការពារដីរដ្ឋដែលបានចុះបញ្ជីរួចកាលពីពេលថ្មីៗ នៅស្រុកគូលែន គឺអាជ្ញាធរ និងសមត្ថកិច្ច អនុវត្តតែជនហិង្សា ដែលបានប្រអំពើហិង្សា និងប្រដាប់ដោយអាវុធមកលើអាជ្ញាធរតែប៉ុណ្ណោះ។

ការថ្លែងរបស់ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបើកសន្និសីទសារព័ត៌មានមួយ ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគទៅឲ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ដែលស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីតំណាងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងថា ក្រុមហ៊ុន សិលាដាមុិច បានចុះបញ្ជីដីរដ្ឋនៅឆ្នាំ២០១៧ ចំនួន៦៣៧១ហិកតា លើដីសរុប៩០០០ហិកតា ហើយបានកាត់ឃ្វៀលនៅឆ្នាំ២០១២ ចំនួន២៤៤០ហិកតា ជូនប្រជាពលរដ្ឋចំនួន ៧៧០គ្រួសារ តាមរយះរូបមន្តស្បែកខ្លា និងបានបំរុងដីទុកជាដីសម្បទានសង្កមកិច្ចចំនួន១៨២ហិកតា ទុកជូនប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបញ្ជាក់ទៀតថា ដីរដ្ឋដែលបានចុះបញ្ជីរួចនៅក្រុមហ៊ុនសិលាដាមុិច ត្រូវបានប្រជាពលរដ្ឋចូលរុករានទន្ទ្រានយកចំនួន២លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០២១-២០២២ ដោយមានមេខ្យល់ជាអង្គការចាត់តាំងច្បាស់លាល់នៅពីក្រោយខ្នង តែអាជ្ញាធរនិងសមត្ថកិច្ច មានវិធានការធ្វើឱ្យពួកគាត់ចាកចេញដោយសន្តិវិធី។ ប៉ុន្តែនៅអំឡុងឆ្នាំ២០២៣ ស្របពេលយុទ្ធនាការបោះឆ្នោត ប្រជាពលរដ្ឋទាំងនោះបានត្រឡប់មកវិញដែលដឹកនាំដោយមេខ្យល់ ហើយអាជ្ញាធរខេត្ត រដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម បានអប់រំណែនាំឱ្យពួកកាត់ចាកចេញ ក្នុងនោះមួយចំនួនក៏បានចាកចេញ និងមួយចំនួនទៀតមិនព្រមចាកចេញ។

ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ឯកឧត្តម គីម រិទ្ធី ក៏បានបញ្ជាក់ថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំអប់រំណែនាំ ឲ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ទាំងរដ្ឋបាលស្រុកគូលែន និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបុគ្គលមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានអង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អប្បគមន៍។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រតិបត្តិការចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ មនុស្សចំនួន៣៣នាក់ត្រូវបានឃាត់ខ្លួន ដោយ៦នាក់បានធ្វើការអប់រំនឹងឱ្យវិលត្រឡប់ទៅផ្ទះវិញ ចំណែកអ្នកតបត ជាមួយកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ត្រូវបានអនុវត្តទៅតាមច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្តថា ការអនុវត្តច្បាប់របស់សមត្ថកិច្ខ គឺយើងមិនបានប្រអំពើហឹង្សាលើប្រជាពលរដ្ឋនោះទេដោយការចោទប្រកាន់នោះទេ គឺសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារខ្លួនដោយគប់គ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

ដោយឡែកចំពោះការស្លាប់របស់ស្ត្រីម្នាក់ដោយសារជម្លោះក្នុងគ្រួសារ រហូតផឹកថ្នាំស្មៅសម្លាប់ខ្លួនឯងនោះ ឯកឧត្តម គីម រិទ្ធី បានបញ្ជាក់ឲ្យដឹងថា ពុំមានការពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងចម្រុះនោះទេ ហើយក្រុមគ្រួសាររបស់គាត់ ក៏ពុំបានរត់ចូលទៅរស់នៅក្នុងព្រៃគេចខ្លួនពីការតាមចាប់នោះទេ ចំណែកជីវភាពគ្រួសារក៏គាត់មានផ្ទះធំ មានដីអាស្រ័យផលដូចប្រជាពលរដ្ឋទូទៅដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលព័ត៍មានបានផ្សាយថាកំពុងរត់គេចខ្លួននៅក្នុងព្រៃនោះ សូមអញ្ជើ្តញវិលត្រឡប់មករស់នៅក្នុងភូមិវិញ ដើម្បីកុមារមានសិទ្ធិសេរីភាពបានចូលរៀនសូត្រ ហើយសូមកុំយកកុមារ និងស្ត្រីធ្វើជាចំណាប់ខ្មាំង ៕

អត្ថបទដែលជាប់ទាក់ទង