**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញប្រគល់ជ័យលាភីការប្រកួតកីឡាដណ្តើមពានរង្វាន់ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ កីឡារស់ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឲ្យមានការប្រកួតកីឡានាពេលនេះ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ទាំងនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស ដែលបានថ្លែងក្នុងឱកាសប្រគល់ជ័យលាភីនៃការប្រកួតកីឡា ដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌៀង សារុន ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា បញ្ជាការដ្ឋានអង្ករក្ស បានឲ្យដឹងថា ការប្រកួតកីឡា ដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៤ មាន៥វិញ្ញាសារ ក្នុងនោះមាន៖ វិញ្ញាសារសណ្តាប់ធ្នាប់ជួរទ័ព, វិញ្ញាសារលំហាត់ប្រាណយោធា, វិញ្ញាសាររត់ចម្ងាយប្រដាប់អាវុធ៣គីឡូម៉ែត្រសែងប្រង់កា, វិញ្ញាសារបាញ់អាវុធខ្លី និងវិញ្ញាសារបាល់ទះ និងដោយមានកីឡាករចំនួន ២២ក្រុម ស្មើនឹង ២៧៣នាក់ចូលរួម។ ការប្រកួតត្រូវបានចាប់ផ្ដើមធ្វើការប្រកួតជម្រុះពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡានេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត បានថ្លែងថា យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគញគមហាសេនាថតីតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាត្តិពេញលេញនូវទូទាំងប្រទេស។ ដោយសារកត្តាសុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀនមកជាការការលេងកីឡា ពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានប្រគល់រង្វាន់លើកទឹកចិត្តជ័យលាភីដល់ក្រុមកីឡាវិញ្ញាសារបាល់ទះ ចំណាត់ថ្នាក់លេខ១ មានភេសជ្ជៈ និងថវិកា ១២លានរៀល, លេខ២ មានភេសជ្ជៈ និងថវិកា ៥លានរៀល, លេខ៣ មានភេសជ្ជៈ និងថវិកា៣លានរៀល។ វិញ្ញាសាររត់ចម្ងាយ លេខ១ ថវិកា ២លានរៀល, លេខ២ ថវិកា ១លាន៥សែន និងលេខ៣ ១លានរៀល។ ក្រុមមិនជាប់ចំណាត់ថ្នាក់ ថវិកា ២លានរៀល និងអាជ្ញាកណ្តាល ក្នុងម្នាក់ៗ ២លានរៀល។

សូមរំឮកថា ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការកាលពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម ជាលទ្ធផល គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស បានគ្រងជើងឯក គ្រាដែលក្រុមវិសាខា ជាប់លេខ២, ក្រុមស្នងការរាជធានីភ្នំពេញ ជាប់លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ជាប់លេខ៤ ៕

អត្ថបទដែលជាប់ទាក់ទង