**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្រ្តីបរិស្ថាន ថ្លែងអំណរគុណប្រជាជនចំពោះការរួមចំណែករក្សានូវវប្បធម៌ស្អាត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណជាសាធារណៈជូនចំពោះប្រជាជនកម្ពុជាគ្រប់រូប និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» ជំហានទី១ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៥លាននាក់ ហើយនឹងបន្តទៅជំហានទី២ គឺការសម្អាតបរិវេណជុំវិញលំនៅដ្ឋាន វត្តអារាម និងសាលារៀន បន្ទាប់ពីទទួលបានការចូលរួមជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបជាង ១៧លាននាក់។

ការថ្លែងអំណរគុណចំពោះចលនាស្អាតពីប្រជាពលរដ្ឋរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើងនៅចំពោះមុខសាធារណជនជិត២ពាន់នាក់ នៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តជ្រៃបិទមាស នៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបជូនថា វត្តជ្រៃបិទមាសមានផ្ទៃដីប្រមាណ ៣ហិកតា និង ២០អា។ វត្តនេះត្រូវបានកសាងឡើងដោយ ឧបាសិកា ណៅ នៅឆ្នាំ១៥៥០ រហូតដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ ៤៧៤ឆ្នាំ និងបានឆ្លងកាត់ការដឹកនាំដោយព្រះគ្រូចៅអធិការចំនួន ១០អង្គ។ ការកសាងវត្តនេះឡើង គឺដើម្បីទុកជាទីសក្ការៈ និងគោរពបូជារបស់ពុទ្ធបរិស័ទមានការជឿជាក់លើព្រះពុទ្ធសាសនា ងាយស្រួលក្នុងការធ្វើបុណ្យទានផ្សេងៗ ម្យ៉ាងទៀតដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយគោរពបូជាផងដែរ។ មុនឆ្នាំ១៩៧៥ វត្តទាំងមូលមានព្រះវិហារ សាលាបាលី សាលារៀនចំនួន ៤ខ្នង កុដិ២ សាលាឆាន់ ១ខ្នង គ្រប់គ្រងដោយ ព្រះគ្រូចៅអធិការព្រះនាម ម៉ា ខៀវ និងឧបត្ថម្ភដោយ លោក សេង យូហត់ តំណាងរាស្រ្តមណ្ឌលកណ្តោលជ្រុំ ដែលបានជួយជ្រោមជ្រែងកសាងវត្តអារាមនេះ។ ចាប់តាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៅពេលដែលភ្លើងសង្គ្រាមឈានចូលមកដល់ វត្តអារាមនេះត្រូវបានពួករបបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) វាយបំផ្លិចបំផ្លាញចោលស្ទើរទាំងស្រុង ព្រះវិហារត្រូវបានពួកវាយកធ្វើជាឃ្លាំងសម្រាប់ដាក់ជី និងសាលាឆាន់ត្រូវបានពួកវាយកធ្វើជាកន្លែងចិញ្ចឹមសត្វ មាន់ ទា ជ្រួក សេះ គោ ក្របី និងសត្វដទៃជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង