**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

តាមរបាយការណ៍លទ្ធផលបិទវគ្គហ្វឹកហ្វឺន បំប៉នគ្រូបង្គោលក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ចំណុះយោធភូមិភាគទី៥ សិក្ខាកាម ចំនួន ៥៦នាក់ លទ្ធផលទទួលបាន និទ្ទេសល្អ ចំនួន ៣០នាក់ ល្អបង្គួរ ចំនួន ២៣នាក់ និទ្ទេសមធ្យម ចំនួន ៣នាក់ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ មានសិក្ខាកាម ចំនួន ៣០នាក់ សិក្សារយៈពេល ៩១ថ្ងៃ (គិតចាប់ពីថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៤តទៅ)។

ឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ថា ការដំណើរការវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ រហូតឈានដល់ការបិទវគ្គហ្វឹកហ្វឺននាថ្ងៃនេះ គឺជាការអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវ នូវគោលការណ៍របស់ក្រសួងការពារជាតិ និងផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋាន ក្នុងការផ្សព្វផ្សាយ និងរៀបចំដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហាត់ក្បាច់គុន កងយោធពលខេមរភូមិន្ទ និងក៏ជាផ្នែកមួយនៃការរួបរួមសាមគ្គីរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន របស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងមោទនភាពក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ និងគុណធម៌ថ្លៃថ្នូរ។

ក្នុងនាម មេបញ្ជាការង នាយសេនាធិការ យោធូមិភាគទី៥ ឧត្តមសេនីយ៍ទោ សេង ធារិន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា « កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ វគ្គហ្វឹកហ្វឺនដែលកំពុងដំណើរការបិទនាពេលនេះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់ចំពោះមុខក្នុងការកសាងធនធានមនុស្សជាគ្រូបង្គោលក្បាច់គុន កងយោធពលខេមរភូមិន្ទ បម្រើឱ្យការបំពេញភារកិច្ចបណ្តុះបណ្តាលបន្តនៅតាមបណ្តាសាលាហ្វឹកហ្វឺន និងគ្រប់បណ្តាកងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ។ ជោគជ័យនៃវគ្គហ្វឹកហ្វឺននេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរវាងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ រួមជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្យមានរាងកាយរឹងមាំ ប្រាជ្ញាស្មារតីភ្លឺថ្លា សមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិមាតុភូមិ និងប្រជាជន»។

ជាចុងបញ្ជប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និងឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង