**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ សមុទ្រ សម្ពោធបេសកកម្មសំអាតទន្លេ រយៈពេល ៥ឆ្នាំនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រី អ៊ាង សុផល្លែត

ភ្នំពេញ៖ ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និង អង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) បានចាប់សម្ពោធបេសកកម្មសំអាតទន្លេនៅកម្ពុជារយៈពេលប្រាំឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសំអាតទន្លេ សមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ 2023 តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារ ប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា។

គំនិតផ្តួចផ្តើមរួមគ្នានេះគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ 2028 ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន។

ជាមួយនឹងការគាំទ្រថវិការ ដែលមានទឹកប្រាក់សរុបចំនួន ៤៦៦០០០ ដុល្លារសហរដ្ឋអាមេរិក (USD 466,000) ក្រុមហ៊ុន Leader Energy ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះបេសកកម្មមួយនេះ ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះការគ្រប់គ្រងបរិស្ថាន និងបានបង្ហាញពីក្រុមហ៊ុនដែលមានភាពទទួលខុសត្រូវខ្ពស់ទៅលើការស្រលាញ់បរិស្ថាន និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិស្របតាមគោលនយាបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជំនួយហិរញ្ញវត្ថុនេះនឹងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន កិច្ចសហការយ៉ាងសកម្មជាមួយអ្នកពាក់ព័ន្ធក្នុងសហគមន៍សម្រាប់សកម្មភាពលើកកម្ពស់ការយល់ដឹង និងសកម្មភាពសិក្សាស្រាវជ្រាវដើម្បីបង្កើនការគ្រប់គ្រងកាកសំណល់ឲ្យកាន់តែប្រសើរ។ លើសពីនេះ បេសកកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ពីការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គលិក ក្រុមហ៊ុន Leader Energy។

ផ្នែកសំខាន់ៗនៃការឧបត្ថម្ភរួមមាន ការផ្តល់ទូកកំចាត់សំរាមសម្រាប់ក្រុមកាងារ រថយន្តដឹកទំនិញធុនតូច និងម៉ូតូកង់បី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសំអាតសំរាមតាមដងទន្លេ ការងារនានារបស់សហគមន៍មូលដ្ឋានជាភ្នាក់ងារសំ​អាត សម្រាប់ការថែរក្សាច្រាំងទន្លេ និង កម្មវិធីការលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់ ដល់សាលារៀន និងសហគមន៍ដែលស្ថិតនៅតាមដងទន្លេ និងប្រជាពលរដ្ឋដែលកំពុងរស់នៅជិតតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន Leader Energy។

ក្រុមហ៊ុន Leader Energy ជាក្រុមហ៊ុនដែលដំណើរការជាក្រុមហ៊ុនផលិតថាមពលឯករាជ្យ (IPP) ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) នៅក្នុងអាជីវកម្មរបស់ខ្លួន។ ការប្តេជ្ញាចិត្តនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូជាមួយអង្កការសំអាតទន្លេ សមុទ្រ ដែលជាអង្គការមិនរកប្រាក់ចំណេញ និងចូលរួមជួយសង្គមជាតិ ដើម្បីផ្តួចផ្តើមបេសកកម្មនេះនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តក្រចេះ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ 2023។
នៅក្នុងរយៈពេលដ៏ខ្លី ចាប់ពីខែតុលា ឆ្នាំ ២០២៣ ដល់ខែមីនា ឆ្នាំ ២០២៤ កាកសំណល់ប្រមាណជាង ៨០ តោនត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ទូកកំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ។

បរិមាណនេះបានបន្ថែមទៅលើ ចំនួនសំរាមដែលប្រមូលបានសរុបរហូតទៅដល់ ១,៦៩៣.០៩ តោន ដោយអង្គការសំអាតទន្លេ សមុទ្រ។
ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។ ដើម្បីសម្រេចបាននូវគោលដៅនេះ បេសកកម្ម នឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នៃសហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងតាមសាលារៀន។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “បេសកកម្មនេះ ស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និង គាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព និងរួមចំណែកដល់ យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“។

លោក Dato Sean H’ng Chun Hsiang Executive Deputy Chairman នៃក្រុមហ៊ុន Leader Energy បានបន្ថែមថា “ភាពជាដៃគូរបស់យើងជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា អោយមានភាពល្អប្រសើរ និងការថែទាំសហគមន៍។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ”។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា “យើងអាចសំអាត កាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៏”
លោកបានបន្ថែមថា ទន្លេគឺជាសសៃឈាមនៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ី និងជាប្រភពផ្គត់ផ្គង់ចំណីអាហារ ដល់មនុស្សសត្វ។

ជាមួយគ្នានេះស្ថានភាពទន្លេកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការបំពុលដោយកាកសំណល់ប្លាសិ្ទក និងសំណល់ផ្សេងៗទៀតដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាពនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង។
ការប្តេជ្ញាចិត្តក្នុងការសំអាតទន្លេឆ្លុះបញ្ចាំងពីគុណតម្លៃរបស់យើងក្នុងនាមជាក្រុមហ៊ុន និងជាពលរដ្ឋដែលមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំបរិស្ថានផងដែរ។
ដើម្បីធានាបាននូវការរក្សាអនាម័យប្រកបដោយនិរន្តរភាព បេសកកម្មនេះលើសពីការសំអាតកាកសំណល់ចេញពីក្នុងទន្លេ។ កាកសំណល់ផ្សេងៗដែលប្រមូលចេញទន្លេទាំងអស់ត្រូវបានបម្លែងជាថាមពលប្រើប្រាស់ឡើងវិញដើម្បីរក្សាបរិស្ថានល្អ។

អាទិភាពនៃភាពជាដៃគូរវាងក្រុមហ៊ុន Leader Energy និងអង្គការសំអាតទន្លេ សមុទ្រ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងសំណល់នៅតាមមូលដ្ឋាន ដោយបញ្ចូលទៅក្នុងកម្មវិធីសិក្សានៅតាមសាលារៀន និងសហគមន៍។ គំនិតផ្តួចផ្តើមនេះនឹងត្រូវបានពង្រឹងដោយក្របខ័ណ្ឌទូលំទូលាយដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ និងកម្មវិធីស្ម័គ្រចិត្តពីបុគ្គលិកក្រុមហ៊ុន ដើម្បីជំរុញការយល់ដឹងកាន់តែស៊ីជម្រៅ និងការប្តេជ្ញាចិត្តចំពោះការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ ៕

 

 

អត្ថបទដែលជាប់ទាក់ទង