រដ្ឋមន្ត្រីសាធារណការ ជួបគណៈប្រតិក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន ពិភាក្សាពីវឌ្ឍនភាពការងារគម្រោង “ព្រែកជីកហ្វូណនតេជោ”
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម ថ្នល់និងស្ពានចិន (China Road and Bridge Corporation – CRBC) ដឹកនាំដោយ លោក កាវ ស៊ីន (Mr. Gao Xin) នាយករងគ្រប់គ្រងទូទៅការិយាល័យក្រុមហ៊ុនប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ។
ជំនួបពិភាក្សានាព្រឹកនេះ បានផ្តោតសំខាន់លើកិច្ចការមួយចំនួន រួមមាន៖ (១)វឌ្ឍនភាពការងារសិក្សាគម្រោង (២)កិច្ចការជំហានបន្ទាប់ដែលនឹងត្រូវអនុវត្ត និង (៣)ការងារផ្សេងៗដើម្បីជំរុញការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ៕