**ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា**ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កីឡាករចំណុះទូកង ខេត្តបាត់ដំបង ដែលចូលរួមប្រកួតនៅរាជធានីភ្នំពេញ**ការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់**ឯកឧត្តម គួច ចំរើន ណែនាំឲ្យកីឡាករអុំទូក ខេត្តកណ្ដាល ត្រូវធ្វើជាគំរូល្អដល់គេគ្រប់គ្នា ពិសេសត្រូវជៀសឱ្យបាននូវការប្រើប្រាស់អំពើហិង្សា**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់**ប្រទេសរុស្ស៊ី បើកការវាយប្រហារ ដោយមីស៊ីលលើកដំបូងរបស់ខ្លួន លើរដ្ឋធានីអ៊ុយក្រែន**គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ បង្ហាញបញ្ជីផ្គូផ្គងការប្រណាំងទូកប្រចាំថ្ងៃទី១**កម្ពុជា-ហូឡង់ ប្តេជ្ញាពង្រឹងឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច**ទេសចរចម្រុះជាតិសាសន៍យ៉ាងច្រើនកុះករ បានសម្រុកមកទស្សនាអង្គរវត្ត ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក**ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការក្រសួងការបរទេស ជួបសំណេះសំណាល ជាមួយប្រធានសហគមន៍ចាប៉ីអមតៈ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ចូលរួមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យអុំទូក**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤**ហ្វីលីពីន កោះហៅទូតចិន ដើម្បីប្រឆាំងនឹងការគូសបន្ទាត់មូលដ្ឋានរបស់ចិន ជុំវិញតំបន់ជម្លោះ Scarborough Shoal នៅសមុទ្រចិនខាងត្បូង**លេខទូរស័ព្ទ ៥ខ្សែសម្រាប់ឲ្យប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជពិធីបុណ្យអុំទូក**ពលរដ្ឋរីករាយ ក្រោយទស្សនាភាពយន្ត របស់ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**ក្រសួងប្រៃសណីយ៍ នឹងរៀបចំ «វេទិកាសន្តិសុខសាយប័រសម្រាប់យុវជន» នៅថ្ងៃទី២២ ធ្នូខាងមុខនេះ**លោក ត្រាំ តែងតាំងសមាជិកសភា ឲ្យធ្វើជាទីប្រឹក្សាសន្តិសុខជាតិ និងចាត់តាំងអភិបាលរដ្ឋ Arkansas ជាឯកអគ្គរដ្ឋទូត ប្រចាំអ៊ីស្រាអ៊ែល**អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ

កម្ពុជា ដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា” មុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន

ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់ប្រទេសកម្ពុជា អាជ្ញាធរមីន នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤នេះ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើប និងត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។

ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបង្ហាញពីការរំពឹងទុករបស់កម្ពុជាលើការវិវត្តផ្នែកបច្ចេកវិទ្យាយ៉ាងសំខាន់សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា មុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន ១៦៤ និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា «នៅពេលយើងឈរនៅកម្រិតនៃយុគសម័យថ្មីក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន យើងត្រូវដឹងគុណ និងថ្លែងអំណរគុណចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃបេសកកម្មរួមរបស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាគ្មានមីន ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ និងម៉ឺនម៉ាត់របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ទូទាំងពិភពលោក។ភាពជាអ្នកដឹកនាំរបស់កម្ពុជា បានបំផុសគំនិតគំរូថ្មីដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះស្រាយមនុស្សធម៌ប្រកបដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង