**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ស្នើឲ្យរួមគ្នាទប់ស្កាត់ និងបង្រ្កាបការកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមគ្នាក្នុងការទប់ស្កាត់ និងបង្រ្កាបការកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្ទឹងត្រែង នាថ្ងៃទី២០ មីនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅនេះ ឯកឧត្តមក៏ធ្លាប់បានលើជាសំណួរដែរថា តើយើងត្រូវប្រើប្រាស់កម្លាំងយ៉ាងមិចដើម្បីទៅបង្រ្កាបការកាប់ទន្ទ្រានដីនឹងបាន។ ក្នុងន័យនេះឯកឧត្តម ក៏បានជំរុញទៅដល់កម្លាំងដើម្បីសហការមានទាំងអាវុធហត្ថ មានទាំងនគរបាល ឬកម្លាំងប៉ុស្តិ៍រដ្ឋបាលរបស់យើងអាចជាកម្លាំងប្រមូលផ្ដុំ ជាមួយជំនាញរបស់យើងអាចទៅធ្វើការបង្រ្កាបទប់ស្កាត់បាន នូវក្នុងកម្រិត២០០នាក់ ទៅ៣០០នាក់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បើដាក់កម្លាំងប៉ុណ្ណឹងហើយនូវតែធ្វើមិនបានទៀត យើងត្រូវតែអន្តរាគមន៍បន្ទាន់ ចៀសវាងកុំឲ្យគេថាយើងអត់ទាន់ធ្វើផង យើងស្នើទៅលើ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា បើយើងស្នើទៅលើប្រាកដជាចាត់កម្លាំងមកហើយ ព្រោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏លោកបញ្ជាក់ជាមួយគណៈបញ្ជាការឯកភាពខេត្ត ច្បាស់លាស់ថា ក្នុងករណីខេត្តអន្តរាគមន៍បែបមិច គឺលោកនឹងអន្តរាគមន៍ភ្លាម ទោះជាប្រើប្រាស់រូបភាពអ្វីក៏ដោយ។

ឯកឧត្ដម ស្វាយ សំអ៊ាង ថ្លែងថា «សូមឲ្យលើកផែនការ ហើយប្រើប្រាស់កម្លាំងរបស់យើងសិនមាននគរបាល, អាវុធហត្ថ និងប៉ុស្តិ៍រដ្ឋបាល ហើយមានទាំងកម្លាំងខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដើម្បីរួមគ្នាក្នុងការបង្រ្កាបទប់ស្កាត់ការកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់» ។

ឯកឧត្តមអភិបាលខេត្ត ក៏ស្នើឲ្យអាជ្ញាធរ ដែលនៅក្នុងសមត្ថកិច្ចនីមួយៗដែលមានបទល្មើស ត្រូវស្នើឲ្យរដ្ឋអំណាចដែលមានអភិបាលស្រុក គឺជូនដំណឹងឲ្យបានទៅដល់ក្រុមអាណាធិបតេយ្យដែលបានទន្រ្ទានដីរដ្ឋខុសច្បាប់ទាំងនោះឲ្យបានដឹងថាបងប្អូនមកកាន់កាប់នេះខុស ហើយត្រូវបញ្ឈប់សកម្មភាព និងត្រូវចាកចេញ ក្នុងករណីថា បើបងប្អូនមិនអនុវត្តនូវតែបន្តសកម្មភាពយើងនឹងចាត់វិធានការទៅតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង