**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)

កាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយដល់និស្សិត នៃសាកលវិទ្យាល័យកម្ពុជា ស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ភ្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តធ្វើការផ្សព្វផ្សាយដល់និស្សិតចំនួន ១៧០នាក់ នៃសាកលវិទ្យាល័យកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សានៃសាកលវិទ្យាល័យកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានចូលរួមកម្មវិធីផ្សព្វផ្សាយនាថ្ងៃនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងផ្តល់ឱកាសដល់និស្សិត បានចូលរួមកម្មវិធីផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា។

លោកជំទាវ បានគូសបញ្ជាក់ពីសារបាននៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលជាការរំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៣។ ហេតុដូចនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិកាលពីឆ្នាំ១៩៦០ ដែរនោះ ក៏ត្រូវមានភារកិច្ចចូលរួមប្រារព្ធទិវា ៨ ឧសភានេះជារៀងរាល់ឆ្នាំផងដែរ។ សម្រាប់កាកបាទក្រហមកម្ពុជា ការប្រារព្ធទិវា៨ឧសភា បានរៀបចំជាមិទ្ទីងថ្នាក់ជាតិ ចាប់ផ្តើមតាំងពីឆ្នាំ១៩៩៩ ដែលមានគោលបំណងផ្សព្វផ្សាយពីអ្វីដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ, បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់សមាគមជាតិ។

ផ្អែកលើសកម្មភាពរយៈពេល ១ព្រឹកនេះ លោកជំទាវ បានសង្កេតឃើញថា ក្មួយៗនិស្សិតទាំងអស់មានការចាប់អារម្មណ៍ និងយល់ដឹងខ្ពស់ពីបញ្ហាសុខភាព ជាពិសេសការប្តេជ្ញាចិត្តរបស់ក្មួយៗក្នុងការផ្សព្វផ្សាយបន្តក្នុងនាមជាមិត្តអប់រំមិត្ត។

លោកជំទាវ សង្ឃឹមជឿជាក់ថា យើងម្នាក់ៗនឹងចូលរួមអនុវត្តដើម្បីឱ្យខ្លួនយើងមានសុខភាពល្អ និងក្លាយជាទូតសុឆន្ទៈក្នុងការចូលរួមចែករំលែកសារគន្លឹះទាំងនេះ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ជូនដល់ប្រជាជនយើង។

ឯកឧត្តមបណ្ឌិត អ៊ី រតនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យកម្ពុជា បានចូលរួមវគ្គផ្សព្វផ្សាយនេះ និងសូមវាយតម្លៃខ្ពស់ចំពោះខ្លឹមសារផ្សព្វផ្សាយដ៏មានសារៈសំខាន់ ដែលនឹងផ្តល់នូវចំណេះដឹង បំណិនជីវិតបន្ថែម ដល់ប្អូនៗនិស្សិត ពីលើអ្វីដែលប្អូនៗបាននិងកំពុងសិក្សាជំនាញនៅក្នុងសាកលវិទ្យាល័យ។

ជំនួសមុខឱ្យលោកជំទាវ ឃឹម រ៉ានី សាកលវិទ្យាធិការស្តីទី និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា និងក្នុងនាមទីប្រឹក្សា, ឯកឧត្តមបណ្ឌិត សូមគាំទ្រយ៉ាងពេញទំហឹង និងលើកកម្ពស់សកម្មភាពទាំងឡាយរបស់យុវជនកាកបាទក្រហមកម្ពុជា ដើម្បីចែករំលែកក្តីស្រឡាញ់ និងការលះបង់ពេលវេលាកម្លាំងកាយចិត្ត ដើម្បីសង្គមជាតិយើង។

សូមបញ្ជាក់ថា ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ អគ្គលេខាធិការរងទី១ បានប្រគល់ប័ណ្ណសរសើរ និងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនគណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជា និងជូនកាដូអនុស្សាវរីយ៍ដល់និស្សិតចំនួន ១០នាក់ ដែលបានឡើងឆ្លើយសំណួរក្នុងកម្មវិធីផ្សព្វផ្សាយខាងលើនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង