**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍

អភិបាលខេត្តកំពត ណែនាំមន្ត្រីជំនាញត្រូវសិក្សាស្រាវជ្រាវផ្សព្វផ្សាយបំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរដល់យុវជនជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានមានប្រសាសន៍ថា សម្បត្តិវប្បធម៌ អរីយធម៌ខ្មែរគឺផូរផង់ខ្ពង់ខ្ពស់ខ្លាំងណាស់ ហើយជាតិសាសន៍ណាក៏ចង់បានដែរ ដូច្នេះប្រជាពលរដ្ឋ ពិសេសយុវជនត្រូវចូលរួមថែរក្សា ឱ្យបានគង់វង្សយូរអង្វែង។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ត្រីជំនាញបន្តពង្រឹងការងារសិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ សាបព្រួស បំផុសស្មារតីអភិរក្សសម្បត្តិវប្បធម៌ខ្មែរ ដល់ពលរដ្ឋ ពិសេសមនុស្សជំនាន់ក្រោយ ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ ភ្លើតភ្លើនចាប់យកវប្បធម៌ជាតិសាសន៍ដទៃ ពិសេសត្រូវបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយអោយបានយល់ពីវប្បធម៌ ប្រពៃណីជាតិខ្មែរ ហើយជំរុញឱ្យពួកគាត់បន្តផ្សព្វផ្សាយ ដើម្បីបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេសឱ្យបានស្គាល់។

បើតាមលោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា មន្ទីរបានបន្តការពារបុរាណស្ថាន ដែលរួមមាន៖ ប្រាសាទ សំណង់បាក់បែកនៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទួលអង្គបុរាណ វត្តុបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណស្ថានផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានោះ ក្រុមការងារបានបន្តសិក្សាស្រាវជ្រាវបុរាណស្ថានថ្មីៗបន្ថែម ដើម្បីចុះបញ្ជីសារពើភណ្ឌ ស្ថានីយ៍បុរាណវិជ្ជា បានបញ្ចប់ការធ្វើផែនទីបុរាណស្ថាន និងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបុរាណស្ថានទូទាំងខេត្តបានចំនួន ៣១៥ទីតាំង សំណង់អគារផ្ទះល្វែង ស្ពាន ឡដុតសម័យអាណានិគមបារាំង សរុបបានចំនួន ៣៩៥កន្លែង ដើម្បីបញ្ចូលទៅក្រសួងបន្ថែមទៀត។

ជាមួយគ្នានេះដែរ មន្ទីរបានបោះបង្គោលការពារបុរាណស្ថានដែលប្រឈមខ្លាំង បានចំនួន ៣ក្រុង-ស្រុក បានកសាងសលាកបត្រស្ថានីយ៍បុរាណបាន ៤ក្រុង-ស្រុក ស្មើនឹង ៧៩បុរាណស្ថាន ទួលអង្គ៧៦ និងវត្តចំនួន៣ និងបានទទួលបានប្លង់កម្មសិទ្ធបុរាណស្ថានចំនួន ៤៣ប្លង់រឹង។ មន្ទីរក៏បានបញ្ចប់ការធ្វើបច្ចុប្បន្នភាពស្ថិតិបេតិកភណ្ឌវប្បធម៌អរូបីយ ដល់ក្រុមសិល្បៈមហាជន បានចំនួន ២២០ក្រុម ដើម្បីចុះក្នុងបញ្ជីមានដូចជា៖ ចាប៉ីដងវែង ខ្សែដៀវ ភ្លេងអារក្ខ កន្ទ្រាំមីងជាដើម ហើយមន្ទីរក៏បានបណ្តុះបណ្តាល បង្ហាត់បង្រៀនរបាំ និងតូរ្យតន្ត្រីបុរាណដល់យុវជនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង