**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

ក្រសួងធម្មការ ហាមលេងបាញ់ទឹក ប៉ាតម្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះក្នុងវត្តអារាម អំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ


ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដាច់ខាតនឹងមិនអនុញ្ញាតឲ្យលេងល្បែង ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ម៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើមឡើយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

យោងតាមសេចក្តីណែនាំរបស់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមសាលារៀន វត្តអារាម និងតំបន់កម្សាន្តនានាទូទាំងរាជធានី‑ខេត្ត តែងតែរៀបចំសង្ក្រាន្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ទិដ្ឋភាពនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនេះ កន្លងទៅមានប្រជាពលរដ្ឋមួយចំនួននិយមលេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង គ្រឿងផ្ទុះផាវជាដើម ដែលសកម្មភាពទាំងអស់នេះ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ បើតាមហេតុការណ៍ដែលធ្លាប់កើតឡើង តាមរយៈសកម្មភាពរៀបរាប់ខាងលើ បានបង្កនូវភាពអសុវត្ថិភាព អសណ្ដាប់ធ្នាប់ ឬអាចឈានដល់ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀតផង ដែលអាចឈានដល់ ការប្រើប្រាស់ហិង្សា បង្កភាពចលាចលក្នុងទីវត្តអារាមក៏មាន។

ដូច្នេះ ក្រសួងធម្មការ និងសាសនា បានដាក់ចេញវិធានការតឹងតែងដើម្បីបញ្ចៀសហេតុការណ៍មិនល្អណាមួយកើតឡើងក្នុងទីវត្តអារាម ដែលជាកន្លែងស្ងប់សុខ ដោយណែនាំគ្រប់វត្តអារាមមិនឲ្យមានសកម្មភាពទាំងអស់ខាងលើនេះនោះទេ។ បន្ថែមពីនេះ ក្រសួងក៏បានណែនាំគ្រប់វត្តអារាមឱ្យយកចិត្តទុកដាក់ បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗ ដើម្បីធានានូវសន្ដិសុខ សុវត្ថិភាព ជូនព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋគ្រប់រូប។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ក្រសួងក៏បានណែនាំដល់ព្រះមន្រ្តីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តឲ្យយកព្រះហឫទ័យទុកដាក់សម្អាត និងតុបតែងលម្អវត្តដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោក ល្បែងប្រពៃណីជាតិខ្មែរ របាំប្រជាប្រិយខ្មែរ ឲ្យត្រូវតាមក្បួនខ្នាតលក្ខណៈប្រពៃណីខ្មែរ និងសហការជាមួយរដ្ឋបាលរាជធានី‑ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំស្របតាមប្រពៃណីជាតិខ្មែរផងដែរ។ លើសពីនេះ ក៏បានណែនាំគ្រប់វត្តចាត់តាំងពិធីបង្សុកូលឧទ្ធិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ទៅតាមទីកន្លែងដែលបានតម្កល់អដិ្ឋធាតុថែមទៀត។

គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រមព្រះពុទ្ធសាសនា ត្រូវរៀបចំតាំងព្រះឆាយាលក្ខណ៍ សម្ដេចព្រះអគ្គមហាសង្ឍរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឍរាជ នៃព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធីបង្សុកូលឧទ្ធិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះមហាសង្ឍរាជ ទេព វង្ស។

ទោះជាយ៉ាងនេះក្តី សេចក្តីណែនាំរបស់ក្រសួងធម្មការ ឆ្ពោះតម្រង់តែនៅតាមទីវត្តអារាមប៉ុណ្ណោះ ខណៈដែលឆ្នាំមុន ក៏ដូចកន្លងទៅ ការបាញ់ទឹក ជះទឹក ប៉ាតម្សៅ ត្រូវបានគេសង្កេតឃើញមានរៀបចំលេងកម្សាន្តនៅតាមទីសាធារណៈមួយចំនួន ជាពិសេសនៅបណ្តាខេត្តដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន៕

អត្ថបទដែលជាប់ទាក់ទង