**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស

អគ្គនាយកដ្ឋានពន្ធដារ គ្រោងដាក់ចេញ SOP ថ្មី ដើម្បីពង្រឹងលើក្រមសីលធម៌ និងការធ្វើសវនកម្មរបស់មន្រ្តីពន្ធដារ ចំពោះវិស័យឯកជន

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ថ្មីមួយទៀត ដើម្បីពង្រឹងក្រមសីលធម៌ ការធ្វើសវនកម្មរបស់មន្រ្តីពន្ធដារ ក៏ដូចជាសម្រាប់ការស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់។

ឯកឧត្តម គង់ វិបុល បានលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និង កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអគ្គនាយក បានលើកឡើងថា ការពង្រឹងក្រមសីលធម៌របស់មន្រ្តីពន្ធដារ ការពង្រឹងឱ្យល្អប្រសើរឡើងវិញ នូវការធ្វើសវនកម្ម ការពង្រឹងយន្តការ និងបទបញ្ញត្តិនានា ឱ្យមានការព្យាករណ៍ទុកមុនឱ្យមានភាពច្បាស់លាស់ យើងក្នុងនាមជាអង្គភាពផ្ទាល់ បានរៀបចំនូវ SOP ថ្មីទៀតបន្ថែម ទៅលើអ្វីនៃបទបញ្ញត្តិ ដែលមានជាធរមាន តាមការណែនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងដាក់ចេញនូវ SOP ថ្មីមួយទៀតនេះ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលបានផ្តល់ធាតុចូល នៅក្នុងការពន្យល់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យ SOP ថ្មីនេះ កាន់តែមានភាពច្បាស់លាស់ នៅក្នុងការធ្វើសវនកម្ម និងការអនុលោមភាពរបស់វិស័យឯកជន។

ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា ការពិគ្រោះទៅលើ SOP ថ្មីមួយទៀតនេះ បានធ្វើឡើងចំនួន ២ដងរួចមកហើយ នៅក្នុងកម្រិតអគ្គនាយកដ្ឋានពន្ធដារ និងកម្រិតក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីកែលម្អនៃធាតុចូលរបស់វិស័យឯកជន ដែលធ្លាប់បានជួបបញ្ហាប្រឈម ខណៈដែលកន្លងមកលោកបានពិនិត្យឃើញថា ការធ្វើសវនកម្ម មានត្រួតគ្នាច្រើនជាមួយវិស័យឯកជន ដែលពេលខ្លះវាក្លាយទៅជាការដាក់បន្ទុកធ្ងន់ ទៅលើវិស័យឯកជន។

ឯកឧត្តមអគ្គនាយក សង្ឃឹមថា នៅក្នុងខែនេះ យើងត្រូវបានចេញនូវ SOP ហ្នឹង ហើយទាំង SOP ខាងស៊ើបអង្កេតបទល្មើសពន្ធដារផងដែរ ព្រោះការស៊ើបអង្កេតវាមានផ្នែកមួយទៀត នៅក្នុងការសហការជាមួយអង្គភាព សម្អាតប្រាក់ផងដែរ។ យើងមានហើយ SOP ពីមុនមកពីរឿងការសម្អាតប្រាក់ ប៉ុន្តែយើងកែលម្អថែមទៀត ដើម្បីឱ្យមានភាពល្អប្រសើរ យើងក៏បានពិគ្រោះយោបល់ជាមួយវិស័យឯកជន ជាពិសេសឧកញ៉ា សុខ ពិសិដ្ឋ និងក្រុមការងាររបស់គាត់បានធ្វើផ្តល់ធាតុចូលជាច្រើនផងដែរ។ អ៊ីចឹងភាពច្បាស់លាស់ នៃការធ្វើសវនកម្ម និងការស៊ើបអង្កេតនេះ ៕

អត្ថបទដែលជាប់ទាក់ទង