**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស

អគ្គនាយកពន្ធដារ៖ ពន្ធដារគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធនានា ដើម្បីកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration ) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា បើសិនជាយើងទាំងអស់គ្នា គិតតែរឿងពន្ធ ភ្លេចគិតពីវិស័យសេដ្ឋកិច្ច តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏មិនកើតដែរ បើអត់មានកំណើនសេដ្ឋកិច្ច ក៏មិនមានពន្ធដែរ។

ឯកឧត្តម គង់ វិបុល បានថ្លែងថា បើសិនជាយើងខ្ញុំទាំងអស់គ្នា គិតតែរឿងពន្ធៗ ភ្លេចគិតពីរឿងវិស័យសេដ្ឋកិច្ច តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏អត់កើតដែរ អត់កំណើនសេដ្ឋកិច្ចក៏អត់មានពន្ធដែរ ដូចនេះយើងខ្ញុំគាំទ្រទាំងស្រុង នូវការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធនានា។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានធ្វើការគិតគូរវែងឆ្ងាយ មិនឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនោះទេ គឺបានជួយដល់វិស័យដែលប៉ះពាល់ផងដែរ ជាក់ស្តែងការជួយសង្គ្រោះវិស័យទេសចរណ៍ នៅខេត្តសៀមរាប ការលើកលែងពន្ធមួយចំនួន ការលុបនូវបំណុលពន្ធ ការលើកទឹកចិត្តនានាទៅតាមច្បាប់វិនិយោគ ដើម្បីធ្វើការទាក់ទាញវិនិយោគិនមក ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គនាយក បានបន្ថែមថា ថ្មីៗសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវវិធានការជួយសង្គ្រោះខេត្តព្រះសីហនុ សម្រាប់អគារដែលជាប់គាំ គឺឱ្យធ្វើយ៉ាងណាមានលើកលែង លើការអនុគ្រោះពន្ធគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យអគារទាំងនោះ បានបញ្ចប់ការសាងសង់ និងជួយឱ្យអគារទាំងនោះបានដំណើរការ ដើម្បីអាចទទួលបានពន្ធអាករផ្សេងៗ ហើយកំណើនសេដ្ឋកិច្ចនឹងត្រឡប់មកវិញផងដែរ។

ឯកឧត្តម គង់ វិបុល បានបន្ថែមថា នៅក្នុងបរិការណ៍នេះចំណូលពន្ធដារអាចប៉ះពាល់ ប៉ុន្តែរដ្ឋាភិបាលបានគិតគូរ សម្រាប់វិស័យសេដ្ឋកិច្ច ក្នុងការជួយសម្រាលបន្ទុក ដល់វិស័យឯកជនច្រើន ហើយតាមរយៈការបញ្ចប់ការសាងសង់អគារទាំងនោះ នឹងអាចជួយផ្តល់ការងារ ដល់ប្រជាពលរដ្ឋជាច្រើន ៕

អត្ថបទដែលជាប់ទាក់ទង