**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ ដើម្បីសម្រួលដល់អ្នកជាប់ពន្ធ

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិក (GDT e-Administration) សម្រាប់ឱ្យអ្នកជាប់ពន្ធ មកដាក់ពាក្យសុំ និងត្រួតពិនិត្យឯកសារ នៅពេលដែលបានដាក់ពាក្យស្នើសុំរួចរាល់។

ការប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីលិខិតរដ្ឋបាលអេឡិចត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ថ្ងៃនេះជាផលិតផលថ្មីមួយទៀត ដែលយើងខ្ញុំមកប្រកាស គឺរដ្ឋបាលអេឡិចត្រូនិក ដែលជាការអភិវឌ្ឍន៍បន្ថែមមួយ អំពី App សម្រាប់ឲ្យអ្នកជាប់ពន្ធ អាច Check and Track នៅពេលឯកសាររបស់គាត់ដែលដាក់មក។

ឯកឧត្តមអគ្គនាយក សង្កេតឃើញថា កម្មវិធីនេះមិនសូវមានអ្នកប្រើនោះទេ ដូច្នេះលោកចង់ឲ្យមានការប្រើប្រាស់កម្មវិធីនេះ ឲ្យបានច្រើន ហើយកម្មវិធីនេះ គឺជាកម្មវិធីសម្រាប់សាធារណជនទាំងអស់ ចង់ដាក់លិខិតស្នាម មកអគ្គនាយកដ្ឋានពន្ធដារ។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា កម្មវិធីនេះមានមុខងាររួមមាន៖ ការស្នើសុំធ្វើបច្ចុប្បន្នភាពសហគ្រាស, ការសុំបង់ពន្ធប្រថាត់ត្រា, ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ, ការស្នើសុំទូទាត់ប្រាក់ជាដំណាក់កាល, ការស្នើសុំវិញ្ញាបនបត្រ ឬលិខិតស្នាមអនុញ្ញាតនានា, និងការស្នើសុំលិខិតរដ្ឋបាល ឯកសារផ្សេងៗ។

ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា ឯកសារដែលដាក់មកក្នុងកម្មវិធីនេះ គឺអត់បាត់ទៅណានោះទេ ឲ្យតែបានបញ្ចូលមក ក្នុងកម្មវិធីនេះបានរួចរាល់ និងគ្មានលេសណាមួយ ដែលអគ្គនាយកដ្ឋានពន្ធដារថា មិនបានទទួលនោះដែរ។

ឯកឧត្តមអគ្គនាយកថា រាល់ការស្នើសុំនៅក្នុងកម្មវិធីនេះ មិនចាំបាច់មកអគ្គនាយកដ្ឋានពន្ធដារ ឬរដ្ឋបាលសារពើពន្ធ ដោយផ្ទាល់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង