**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត

ឯកឧត្តម គង់ វិបុល ស្នើឱ្យសហការគ្នាលុបបំបាត់នូវការចុះបញ្ជីបើកក្រុមហ៊ុន-សហគ្រាសក្លែងក្លាយ ដែលជះផលមិនល្អដល់ទិដ្ឋភាពអាជីវកម្មនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធចូលរួមសហការគ្នា ដើម្បីលុបបំបាត់នូវការចុះបញ្ជីបើកក្រុមហ៊ុន-សហគ្រាសក្លែងក្លាយ ដែលជះផលមិនល្អ ដល់ទិដ្ឋភាពអាជីវកម្មនៅកម្ពុជា។

ការស្នើរបស់ឯកឧត្តម គង់ វិបុល ធ្វើឡើងបន្ទាប់ពីរកឃើញថា មានក្រុមហ៊ុនចុះបញ្ជីមួយចំនួន បានចុះបញ្ជីមិនពិតប្រាកដ ក្លែងបន្លំ ជាក្រុមហ៊ុនខ្មោច ដើម្បីយកឈ្មោះនាំចូល និងធ្វើអាជីវកម្មដោយមិនបង់ពន្ធ ហើយដល់ពេលណាមួយ នឹងបិទក្រុមហ៊ុនចោលតែម្ដង ដែលមើលទៅក្រោមរូបភាពមិនល្អថា ក្រុមហ៊ុនស្រុកខ្មែរបិទជាបន្ដបន្ទាប់ ប៉ុន្ដែក្រុមហ៊ុនខ្លះបិទ គឺជាក្រុមហ៊ុនខ្មោច ដែលគេចវេសមិនព្រមបង់ពន្ធប៉ុណ្ណោះ។

ការលើកឡើងរបស់ឯកឧត្តម គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» រៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តមអគ្គនាយក បានថ្លែងថា យើងទាំងអស់គ្នាត្រូវនាំគ្នាសហការគ្នា ដើម្បីបំបាត់នូវអំពើចុះបញ្ជីក្លែងក្លាយរបៀបនេះ ដើម្បីឱ្យអ្នកដែលមានអនុលោមភាពរស់ផង ក៏ព្រោះថា អ្នកទាំងអស់គ្នាបង់ពន្ធ តែក្រុមហ៊ុនមួយចំនួនតូចមិនបង់ពន្ធ នឹងធ្វើឲ្យស្លាប់ជាក់ជាពុំខាន ដោយស្លាប់ទាំងអ្នកបង់ពន្ធ និងស្លាប់ទាំងសេដ្ឋកិច្ច។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា ការចុះបញ្ជីសហគ្រាសថ្មី លោកពិតជាចង់បានដើម្បីសេដ្ឋកិច្ច ព្រោះនៅពេលមានការចុះបញ្ជី បើកក្រុមហ៊ុនរកទទួលទានច្រើន នោះនឹងបង្កើតការងារជូនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចកម្ពុជានឹងល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង