**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយពីបញ្ហាជំងឺមិនឆ្លង

ភ្នំពេញ៖ គណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងស្វែងយល់អំពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យក្នុងរយៈពេល៥ឆ្នាំនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងាររបស់ខេត្ត ដែលពាក់ព័ន្ធជាមួយមន្ទីរទាំង៤ ដែលគណៈកម្មការទទួលបន្ទុក រួមមាន វិស័យសុខាភិបាលមានការិយាល័យជំនាញចំនួន៤កន្លែង ការិយាល័យស្រុកប្រតិបត្តិ ចំនួន៧កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA3 ចំនួន១កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA2 ចំនួន៤កន្លែង មន្ទីរពេទ្យបង្អែកកម្រិតCPA1 ចំនួន២កន្លែង មណ្ឌលសុខភាពមាន៧៤កន្លែង និងបុស្តិ៍សុខភាព ចំនួន១កន្លែង និងមានបុគ្គលិកសរុបទាំងអស់មាន ១៥៤៦នាក់ ដែលកំពុងផ្តល់សេវាជូនប្រជាពលរដ្ឋសព្វថ្ងែនេះ។ ចំពោះសេវាសុខាភិបាលឯកជនមានចំនួន ៧៦៤កន្លែង និងមានច្បាប់ត្រឹមត្រូវ ក្នុងនោះមានមន្ទីរពេទ្យ ចំនួន១កន្លែង និងឱសថស្ថាន ចំនួន៨៣កន្លែង។ មានប្រជាពលរដ្ឋនៅក្នុងខេត្តបានមកទទួលសេវាសុខាភិបាលជាច្រើន ដែលក្នុងនោះមានជំងឺមិនឆ្លង ដោយមានការប្រើប្រាស់ប័ណ្ណប.ស.ស ប័ណ្ណសមធម៌ និងបង់ថវិកាឯកជន ផងដែរ។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលមានបញ្ហាប្រឈមជាច្រើនបណ្តាលមកពីកង្វះខាតធនធានមនុស្សនៅមានកម្រិត និងហិរញ្ញវត្ថុសម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងលើកកម្ពស់ សុខុមាលភាពអ្នកជំងឺ ការខ្វះខាតគ្រូពេទ្យជំនាញ និងឯកទេសមួយចំនួន មានការខ្វះខាតមន្ត្រីពេទ្យជំនាញតាមផ្នែក និងនៅមានកម្រិត ព្រមទាំងខ្វះបទពិសោធន៍ ខ្វះខាតសម្ភារបរិក្ខារពេទ្យ និងខ្វះឱសថប្រតិករដើម្បីដំណើរការសេវា និងការប្រើប្រាស់អគ្គិសនី និងទឹក ចំណាយអស់ច្រើន។

វិស័យការងារមានមន្ត្រីសរុបចំនួន៤៦រូប និងបានបែងចែកជា៣ផ្នែកគឺផ្នែកការងារ ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងប.ស.ស។ មន្ទីរបានធ្វើការចុះបញ្ជី ប.ស.ស តាមរោងចក្រ សហគ្រាស សិប្បកម្ម និងប្រជាពលរដ្ឋក្រៅប្រព័ន្ធជាបន្តបន្ទាប់ផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋ កម្មករទទួលបានសេវាសុខភាពមួយល្អប្រសើរ និងចំណាយថវិកាតិច។ មន្ទីរមានបញ្ហាប្រឈមជាច្រើនដោយយុវជនមកពីគ្រួសារក្រីក្រ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកចុះឈ្មោះនៅមានចំនួនតិច និងមានមួយចំនួនទៀតវិលត្រឡប់ទៅវិញ ដោយសារកត្តាជីវភាព និងមិនមានអន្តេវេសិកដ្ឋានជូនគ្រូ និងនិស្សិត ព្រមទាំងមិនមានរោងជាង និងបន្ទប់ពិសោធន៍។

វិស័យសង្គមកិច្ចមានមន្ត្រីទាំងអស់៤១នាក់ និងមានម្នាក់ជាជនពិការ បានបន្តដំណើរការដោយលើកយកវិធីសាស្ត្រជាច្រើនក្នុងការចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានលឿន និងរហ័ស ដោយលើកយកប្រធានបទ “ដោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ដោយបានចែកអំណោយជូនគ្រួសាររងគ្រោះដាច់ស្បៀង ជនចាស់ជរា ជនពិការក្រីក្រ និងជនរងគ្រោះផ្សេងៗ នៅតាមសហគមន៍ ដែលទទួលបានជំនួយសង្គ្រោះបន្ទាន់សរុបមានចំនួន៥០០គ្រួសារ។ ជនមានពិការភាព ដែលបានកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណពិការភាព មានចំនួន ១៧៥នាក់ និងចុះចែកថវិកាជូនប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកក្រីក្របន្ថែមទៀត។ ទន្ទឹមនឹងនោះ មន្ទីរមានបញ្ហាប្រឈមដោយខ្វះខាតថវិកាក្នុងការជួយដល់សមាគមន៍មនុស្សចាស់។

វិស័យកិច្ចការនារីមានមន្ត្រីសរុបទាំងអស់២២នាក់ នឹងបានរៀបចំវេទិកាជាច្រើនសម្រាប់ជួយដល់ស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងចូលរួមក្នុងសង្គមឱ្យបានច្រើនតាមរយៈប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” ដោយធ្វើការពង្រឹងសមត្ថភាពយេនឌ័រ សុខភាពស្ត្រី ការបណ្តុះបណ្តាលជំនាញផ្សេងៗ ការថែទាំសុខភាផ្ទៃពោះមុន និងក្រោយសម្រាល ព្រមទាំងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ខេត្ត និងមន្ទីរពាក់ព័ន្ធ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំងមូល និងបានអំពាវនាវ សូមឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ និងហានិភ័យនៃជំងឺមិនឆ្លង ដើម្បីប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ ជំងឺមិនឆ្លង នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា នឹងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស និងទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការកំណត់ និងស្នើឱ្យមន្ត្រីរាជការទាំងអស់បញ្ចូលក្រុមគ្រួសារឱ្យមានប័ណ្ណប.ស.ស ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង