**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ពិធីបូជាសព ឯកឧត្តម ឃួន ផល្លារិទ្ធ ប្រារព្ធធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា

ភ្នំពេញ៖ ក្រោយពីបានតម្កល់សពសម្រាប់ប្រារព្ធពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា អស់រយៈពេល៦ថ្ងៃកន្លងមក សព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី បានដង្ហែយកទៅបូជា នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

ពិធីបូជាសពបានប្រារព្ធធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាណាចក្រកម្ពុជា ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ជាច្រើនកុះករចូលរួមកាន់មរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។

ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ មរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ មិនត្រឹមជាការបាត់បង់ប្អូន លោកឪពុក លោកឪពុកក្មេក ជីតា និងសហការី ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវធនធានមនុស្សដ៏គំរូមួយរូបដែលមានវីរភាព និងមនសិការស្នេហាជាតិខ្ពស់ មានគុណបំណាច់ក្នុងការចូលរួម កសាងនិងការអភិវឌ្ឍសង្គមជាតិ និងសាសនា នៅគ្រប់កាលៈទេសៈ ដោយពុំខ្លាចនឿយហត់ ជារៀងរហូតមក។

ឆ្លៀតនៅក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកដ៏ក្រៀមក្រំនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកា រដ្ឋសភា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ញាតិមិត្ត័ជិតឆ្ងាយទំាងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមពិធីបុណ្យ សព ឯកឧត្តមឃួន ផល្លារិទ្ធដែលជាប្អូនបង្កើតផ្ទាល់សម្តេច ចាប់ពីថ្ងៃចាប់ផ្តើម រហូតពិធីបុណ្យបានបញ្ចប់សព្វគ្រប់ ដែលបានប្រារព្ធធ្វើឡើងទៅតាមគន្លងសាសនា និងទំនៀបទម្លាប់របស់ជាតិ ប្រកបដោយភាពអធិកអធមយ៉ាងក្រៃលែង។ វត្តមានយាង និមន្តនិងការអញ្ជើញចូលរួមរបស់សម្តេចព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទំាងអស់ ប្រកបដោយមនោ សញ្ចេតនាដ៏ជ្រាលជ្រៅ បានផ្តល់នូវកិត្តិយសនិងមានតម្លៃយ៉ាងធំធេង និងកម្លាំចិត្ត ប្រកបដោយភាពកក់ក្តៅជាទីបំផុត ដល់ក្រុមគ្រួសារសព។

សម្តេចរដ្ឋសភាធិបតី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សាការពារ និងប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារជា ទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបួងសួងឧទ្ទិសមហាកុសលនេះ ដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឃួន ផល្លារិទ្ធ សូមបានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីអាក់ខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង