**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់**ហ្កាតេម៉ាឡា អះអាងថាខ្លួនបើកចំហក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយការគោរពជាមួយរដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ **ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២៤ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥**ឯកឧត្ដម សេង សក្ដា ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវាងក្រសួងការងារថៃ-កម្ពុជា ជាមួយអគ្គនាយកនៃនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ឡេង វី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖ការអនុម័តលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុងនឹងធានាបាននូវសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់ហុងកុង ក៏ដូចជាធានាឱ្យគោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ

ដូចការនឹកគិតអ៊ីចឹងមែនថា បន្ទាប់ពីក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានអនុម័តជាឯកច្ឆ័ន្ទលើ《លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិ》”កាលពីថ្ងៃទី១៩ខែមីនា និងបានបញ្ចប់ដោយរលូននូវកាត់តាក់តែងមាត្រាទី២៣នៃច្បាប់មូលដ្ឋានហុងកុង មនុស្សមួយចំនួនរបស់លោកខាងលិច ដែលបូករួមទាំងក្រុមប្រឹក្សាសហភាពអឺរ៉ុប និងលោកCameronរដ្ឋមន្ត្រីការបរទេសនិងការអភិវឌ្ឍអង់គ្លេសជាដើមបានវាយប្រហារលើលក្ខន្តិកៈសន្តិសុខជាតិនៅហុងកុង ដោយចោទប្រកាន់ថា “ធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរំលោភបំពានសេរីភាព” ហើយបានលើកឡើងនូវអ្វីដែលហៅថា” មន្ទិលសង្ស័យ” ចំពោះបរិយាកាសប្រកបអាជីវកម្មនៅទីក្រុងហុងកុង។
ហេតុអ្វីបានជាចាំបាច់ត្រូវតាក់តែងច្បាប់សន្តិសុខជាតិ? តើវាមានន័យយ៉ាងដូចម្តេចចំពោះហុងកុង? នៅចំពោះមុខការពិត ការវាយប្រហារនិងការលាបពណ៌ដោយចេតនាអាក្រក់ទាំងនេះគឺគ្មានភស្តុតាងអ្វីទាល់តែសោះ។
រហតូដល់សព្វថ្ងៃនេះ ឱ្យតែរលឹកឡើងវិញពីភាពវឹកវរនៃ”ឯករាជ្យភាពហុងកុង”និង”អំពើហឹង្សាដ៏ខ្មៅងងឹត”ដែលផ្ទុះឡើងក្នុងអំឡុងពេលការកើតមានភាពរកាំរកូសស្តីពី”ការធ្វើវិសោធនកម្មច្បាប់”នៅហុងកុង អ្នកផងទាំងបួងក៏អាចចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅទៅលើភាពចាំបាច់នៃការតាក់តែងច្បាប់សន្តិសុខជាតិផងដែរ។នៅឆ្នាំ២០២០ ច្បាប់សន្តិសុខជាតិនៅហុងកុងត្រូវបានដាក់ចេញនិងអនុវត្ត ហើយហុងកុងបានប្រែពីភាពវឹកវរទៅជាអភិបាលកិច្ច និងប្រែពីអភិបាលកិច្ចទៅជាវិបុលភាព។ ប៉ុន្តែច្បាប់សន្តិសុខជាតិនៅហុងកុង និងច្បាប់ដទៃដែលចូលជាធរមាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៅមិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបដោយគ្រប់ជ្រុងជ្រោយចំពោះទង្វើនិងសកម្មភាពផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនោះឡើយ។ការអនុម័តលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិហុងកុងលើកនេះ បានបំពេញបន្ថែមនូវកង្វះខាតរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិ ដែលបានធានាដោយប្រាកដប្រជានូវសន្តិភាពនិងស្ថិរភាពយូរអង្វែងរបស់ហុងកុង ក៏ដូចជាធានាឱ្យគោលការណ៍”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ។
បើមើលពីទម្លាប់អន្តរជាតិ ស្ទើរតែប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការតាក់តែងច្បាប់សន្តិសុខជាតិ។ បណ្តាប្រទេសលោកខាងលិចដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអូស្ត្រាលីជាដើមសុទ្ធតែបានតាក់តែងច្បាប់សន្តិសុខជាតិយ៉ាងតឹងរ៉ឹង។ ហេតុអ្វីបានជាដល់តំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន បានក្លាយទៅជាការប៉ះពាល់ដល់”សិទ្ធិ”និង”សេរីភាព”វិញ?ពាក្យសំដីរបស់មនុស្សមួយចំនួននៅប្រទេសលោកខាងលិចគឺមានពុតត្បុតខ្លាំងណាស់ និងមាន”ស្តង់ដារពីរ”។
តាមពិត បើមើលពីខ្លឹមសារ “ការការពារសិទ្ធិមនុស្ស”ត្រូវបានបង្ហាញឱ្យឃើញនៅគ្រប់ផ្នែកនៃលក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុង។ យើងអាចមើលឃើញថា លក្ខន្តិកៈនេះគឺតាក់តែងឡើងសើម្បីវាយបង្ក្រាបឧក្រិដ្ឋជនល្មើសច្បាប់មួយចំនួនតូចដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ សម្រាប់អ្នកក្រុងហុងកុង និងអ្នកវិនិយោគអន្តរជាតិភាគច្រើន លក្ខន្តិកៈនេះគឺគឺជា”ឆ្មាំការពារ”សិទ្ធិនិងសេរីភាព ក៏ដូចជាទ្រព្យសម្បត្តិនិងការវិនិយោគរបស់ពួកគេ។
ហុងកុងបានពឹងផ្អែកទៅលើមាតុប្រទេស និងតភ្ជាប់ជាមួយទូទាំងពិភពលោក ដែលជាអង្គភាពសេដ្ឋកិច្ចឯករាជ្យ ប្រកបដោយសេរីភាពបំផុតនិងភាពបើកចំហបំផុតលើពិភពលោកជាប់រហូតមក។ ទិន្នន័យបង្ហាញថា នៅឆ្នាំ២០២៣ ចំនួនក្រុមហ៊ុនប្រចាំនៅទីក្រុងហុងកុងដែលមានក្រុមហ៊ុនមេនៅនាយសមុទ្រឬចិនដីគោក មានដល់៩០៣៩ កើនឡើងចំនួន៦១បើប្រៀបធៀបនឹងឆ្នាំ២០២២ ដោយបានវិលទៅរកកម្រិតខ្ពស់មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ ។ បរិមាណក្រុមហ៊ុនដែលទើបបង្កើតថ្មីបានកើនឡើងពី២៧០ដល់ជិត៤៣០០ ដែលបានបំបែកកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ។ នៅចុងឆ្នាំ២០២៣ ប្រាក់បញ្ញើសរុបក្នុងធនាគារនៅហុងកុងបានកើនឡើងប្រហែល៥.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ល។ ប្រការនេះបានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង ប្រាក់ទុននិងសហគ្រាសក្នុងនិងក្រៅប្រទេសនៅតែមានជំនឿចិត្តចំពោះបរិយាកាសប្រកបអាជីវកម្មនៅហុងកុងដដែល។
សូមបញ្ជាក់ថា លក្ខន្តិកៈស្តីពីការគាំពារសន្តិសុខជាតិនៅហុងកុងគ្រោងនឹងចូលជាធរមាននៅថ្ងៃទី២៣ខែមីនា។ យកសន្តិសុខកម្រិតខ្ពស់មកធានាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហុងកុងនឹងកាន់តែប្រសើរឡើងនៅថ្ងៃស្អែក ហើយពិភពលោកក៏នឹងទទួលបាននូវ”ឱកាសហុងកុង”កាន់តែច្រើនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង