**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អរគុណរដ្ឋាភិបាលហ្វីលីពីន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានក្រុមប្រឹក្សាស៊ីមេអូ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិកា លើវិស័យអប់រំ និងពិនិត្យវឌ្ឍនភាពការងារ របស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកដល់កម្ពុជា របស់លោកជំទាវ Hon. Sara Z. Duterte និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាការរឹតចំណងមិត្តភាពបន្ថែមមួយកម្រិតទៀត លើវិស័យអប់រំរវាងប្រទេសទាំងពីរ។

ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរ បទពិសោធន៍លើការងារអប់រំ ពិសេសផ្ដោតលើការអប់រំកុមារតូច ( Early Childhood Education) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលផ្សារភ្ជាប់ជាមួយឧត្តមសិក្សា ក្នុងភាពជាដៃគូជាមួយស្ថាប័នឯកជន។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋហ្វីលីពីន តាមរយៈ SEAMO TED បានផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជាចំនួន ៦០នាក់ ទទួលការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ចាជីវៈ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ក្នុងឱកាសនេះដែរ លោកជំទាវ Hon. Sara Z. Duterte អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងអប់រំ បានសម្ដែងក្ដីរំភើបរីករាយសាទរ ចំពោះភាពរីកចម្រើនស្ទើរ គ្រប់វិស័យនៅកម្ពុជា ពិសេសគឺវិស័យអប់រំ ដោយបានបង្ហាញឆន្ទៈ ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងសម្បូរបែប។

ជាកិច្ចឆ្លើយតបឯកឧត្ដមបណ្ឌិត ហង់ជួន ណារ៉ុន តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បានសំដែងការគាំទ្រ ចំពោះសកម្មភាពនានា របស់មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍបច្ចេទេសអប់រំ ដែលរួមចំណែកជាធាតុចូលយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍការអប់រំបច្ចេកទេស នៅកម្រិតមធ្យមសិក្សាឱ្យកាន់តែប្រសើឡើង៕

អត្ថបទដែលជាប់ទាក់ទង