**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត លើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តថ្មីទំនើបបែបអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបររិយាកាស ប៉ះពាល់បរិស្ថាន និងសន្សំសំចៃថវិកា ទៅលើការចំណាយប្រេងឥន្ទនៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏ទំនើប សម្ពោធរថយន្តអគ្គិសនីម៉ូដែល ES និងការប្រកាសវត្តមានព្រះនាងនរោត្ដម ជេណា ជារាជទូតសុឆន្ទៈ ហើយទីតាំងអគារតាំងបង្ហាញរថយន្តដ៏ទំនើបនេះ គឺទល់មុខទីស្តីគណៈរដ្ឋមន្រ្តី។ លើសពីនេះ ក្នុងពិធីសម្ពោធរថយន្តអគ្គិសនីថ្មីនេះដែរ ក៏មានការចុះហត្ថលេខារវាងព្រះនាងនរោត្តម ជេណា ជារាជទូតសុឆន្ទៈ និងលោកស្រី ចាន់គុយ ឃឹម អគ្គនាយិការនៃAION Cambodia។

ឯកឧត្តម នាយឧត្ដមសនីយ៍ ស ថេត បានថ្លែងថា ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍ តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់ ក្នុងនោះមុំសំខាន់ គឺ កម្មវិធីលើកស្ទួយសេដ្ឋកិច្ច ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណុលមធ្យមកម្រិតខ្ពស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តទៀតថា ការអភិវឌ្ឍ គឺត្រូវការសហការគ្នា ដោយមិនអាចខ្វះគ្នាបានឡើយរវាងរដ្ឋនិងឯកជន ហើយការនាំចូលរថយន្តអគ្គិសនីAION ដែលមានបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន GAC លំដាប់ពិភពលោក នឹងជួយលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់រថយន្តអគ្គិសនីនេះ ឲ្យបានច្រើន ដើម្បីកាត់បន្ថយការបំពុលបរិយាកាសប៉ះពាល់សុខភាពមនុស្ស និងផែនដី ហើយដោយទ្បែកក្រុមហ៊ុន ក៏ត្រូវបង្កើនទីតាំងសាកអគ្គិសនីឲ្យបានច្រើន ដើម្បីបង្កើនទំនុកចិត្តសម្រាប់អតិថិជនដែលជឿរទុកចិត្ត ដោយគ្មានហានិភ័យលើបញ្ហាបញ្ចូលអគ្គសិនី ព្រោះការលក់ផលិតផលគឺត្រូវផ្ដោតលើគុណភាព សេវាកម្ម និងការធានាបានសុវត្ថិភាពដល់អ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត។

អគ្គនាយករងក្រុមហ៊ុនAION Cambodia លោក ម៉េង ហ៊ុយ បានថ្លែងថា ការប្រើប្រាស់រថយន្តអគ្គិសនី នឹងជួយដល់បរិស្ថាន និងសន្សំសំចៃថវិកាដែលអាចរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ ហើយរថយន្តអគ្គិសនីម៉ាកAION ដែលជាប់លក្ខណៈលេខ១ នៅប្រទេសចិន និងលេខ៣ នៅទូទាំងពិភពលោក មានលក្ខណៈទំនើបទាន់សម័យស្របទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ។

លើសពីនេះ លោកអគ្គនាយក បានបន្ថែមទៀតថា នាពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា មានការយល់ដឹងច្រើន ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលនេះគឺជាផ្លាស់ប្តូរផ្នត់គំនិតនៃប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ការវិនិយោគការនាំចូលអគ្គិសនីម៉ាក AIONនេះ។

ពាក់ព័ន្ធវិស័យយានយន្តនេះដែរ បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅកម្ពុជាក្នុងឆ្នាំ២០២៣ ប្រមូលចំណូលបានប្រមាណ ៩ពាន់ប៊ីលានរៀល ស្មើប្រមាណជាង ២ពាន់លានដុល្លា ថយចុះ១៥ភាគរយ ធៀបឆ្នាំ២០២២ ក្នុងនោះគិតប្រភេទពន្ធអាករបានបង្ហាញថា ការប្រមូលចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួនជាង៣១ភាគរយ នៃចំណូលសរុបរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ដោយមើលឃើញពីការងើបទ្បើងវិញកំណើនសេដ្ឋកិច្ចកម្ពុជា នៃដំណើរការអាជីវកម្មក្នុងស្រុក គាំទ្រដោយវិស័យសំខាន់ៗដូចជា៖ វិស័យទេសចរណ៍ ការបញ្ជារទិញផលិតផលឧស្សាហកម្មកាត់ដេរពីសហភាពអឺរ៉ុប សេវាកម្ម សិប្បកម្ម កសិកម្ម ជាពិសេសរយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រឹមរយៈពេល ៦ខែ បានទាក់ទាញគម្រោងវិនិយោគ១៧៣គម្រោង ដែលបានចុះបញ្ជីជាស្ថាបពរ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង