**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

អ្នកនាំពាក្យ៖ ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកអភិវឌ្ឍសង្គម


ភ្នំពេញ៖ ឯកឧត្ដម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការបំពេញតួនាទីតាមក្រមសីលធម៌ វិជ្ជាជីវៈអាជីព និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មានយើងទាំងអស់នេះ ពិតជាបានចូលរួមលើកតម្កើងអាជីពសារព័ត៌មាន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមផងដែរ។

ឯកឧត្ដម ទេព អស្នារិទ្ធ មានប្រសាសន៍តួអង្គទាំងអស់ក្នុងវិស័យព័ត៌មានសុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ។ ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការសំខាន់ដែលយើងទាំងអស់គ្នាត្រូវធ្វើ ដើម្បីចូលរួមលើកស្ទួយអាជីព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយ រាល់របាយការណ៍សកម្មភាពដែលបានរៀបចំឡើង គ្រាន់ជាផ្នែកមួយក្នុងការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលមួយសម្រាប់ការតាមដាន ស៊ើបអង្កេតឲ្យបានស៊ីជម្រៅបន្ថែមទៀតលើហេតុការណ៍ទាំងនោះ ដោយត្រូវពិនិត្យនិងធានាថាមានធាតុចូលគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ការសន្និដ្ឋាន និងដំណោះស្រាយណាមួយ។

ឯកឧត្ដម ទេព អស្នារិទ្ធ បន្ថែមថា ជាការពិតណាស់ កិច្ចការនេះចាំបាច់ទាមទារឱ្យមានការចូលរួមសហការដោយវិជ្ជាជីវៈ និងភាពស្មោះត្រង់ ពីបណ្តាតួអង្គពាក់ព័ន្ធ មានអ្នកសារព័ត៌មាន សមាគម ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដទៃទៀត ចាំបាច់ដល់ដំណើរការស៊ើបអង្កេត និងនីតិវិធីទាំងឡាយ ដើម្បីធានាសុក្រឹតភាពព័ត៌មាន និងធាតុចូលគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់តួអង្គទាំងអស់ សំដៅរួមចំណែកគាំទ្រដល់គោលបំណងរួមគឺ៖ ការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។ ដោយឡែក ឯកឧត្ដមសូមលើកទឹកចិត្តដល់អង្គភាព ឬសមាគមទាំងអស់ឱ្យចូលរួមសហការផ្តល់ព័ត៌មានអំពីស្ថានភាព ក៏ដូចជារបាយការណ៍ដែលខ្លួនបានរៀបចំ ដល់ក្រសួង-ស្ថាប័នសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាតួអង្គចាំបាច់ក្នុងដំណើរការការងារប្រកបដោយវិជ្ជាជីវៈនិងភាពស្មោះត្រង់ ដើម្បីឈានទៅសម្រេចនូវគោលបំណងរួមខាងលើនេះ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។

អ្នកនាំពាក្យក្រសួងព័ត៌មាន គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ផ្អែកតាមទិន្នន័យក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ នៅនិងពីគ្រប់ទិសទីទូទាំងប្រទេស។ អ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណីនិងទំនើប ចំនួនជាងពីរពាន់ បាននិងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់។

ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានមានប្រសាសន៍ដែរថា ទោះជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២៣ ក្រសួងបានលុបប្រកាសអនុញ្ញាតប្រកបអាជីវកម្ម(អាជ្ញាបណ្ណ) របស់អង្គភាពសារព័ត៌មាន ចំនួន ៦ អង្គភាព និងចំនួន ១ អង្គភាព នាពេលថ្មីៗនេះ ដោយមូលហេតុបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបញ្ជាក់ថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានចុះបញ្ជី ដែលជួបប្រទះបញ្ហាខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវនិងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៣កន្លងមក ក្រសួងបានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មាន ចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភាពសារព័ត៌មានចំនួន ៥០លើក ។

ឯកឧត្ដម ទេព អស្នារិទ្ធ លើកឡើងទៀតថា ទាំងនេះជាទិដ្ឋភាពរួមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចម្រើននៃវិស័យព័ត៌មាន និងការអភិវឌ្ឍកាន់តែប្រសើរឡើងនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ប្រកបដោយសណ្តាប់ធ្នាប់ មានលក្ខណៈចម្រុះនិងសំបូរបែប ក្នុងការផ្សព្វផ្សាយពីស្ថានភាពពិតនៅក្នុងសង្គម និងការពិតនៃកម្ពុជាឱ្យបានដល់ប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ វឌ្ឍនភាពទាំងនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីភាពដឹកនាំដ៏ឆ្លាតវៃ ត្រឹមត្រូវ និងប្រកបដោយថាមពលរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតាមមាគ៌ាដឹកនាំប្រកបដោយបញ្ញាញាណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដា្ឋភិបាលកម្ពុជា ដែលបាននាំមកនូវកំណើន និងការរីកចម្រើនឥតឈប់ឈរពីមួយអាណត្តិទៅមួយអាណត្តិ។ ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើង។

ជាថ្មីម្តងទៀត ឯកឧត្ដម ទេព អស្នារិទ្ធ ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈអាជីពសារព័ត៌មាន ត្រូវបន្តដុសខាត់និងពង្រឹងសមត្ថភាពជំនាញ ចែករំលែកបទពិសោធន៍ការងារល្អៗ ដោយមិនត្រូវអនុវត្តលើសពីតួនាទីនិងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ ពោលគឺត្រូវប្រកាន់ខ្ជាប់នូវការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈក្នុងការងារសារព័ត៌មាន ហើយបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ប្រកបដោយការទទួលខុសត្រូវ។ ជាងនេះទៀត អ្នកសារព័ត៌មានត្រូវកសាងនិងថែរក្សាទំនាក់ទំនងល្អជាមួយតួអង្គផ្សេងៗ ដែលជាប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព មានប្រភពច្បាស់លាស់ ខ្លឹមសារប្រកបដោយតុល្យភាពព័ត៌មាន គ្រប់ជ្រុងជ្រោយ ប្រកបដោយទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង