**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់

កម្ពុជា-ថៃ អនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ (The 16th General Border Committee Meeting “GBC”) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភាគីកម្ពុជា-ថៃ បានអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ការអនុម័តនេះបានធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងឯកឧត្ដម ស៊ុធីន ខ្លាំងស៊ែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការ ព្រំដែនទូទៅថៃ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ Garden City Phnom Penh។

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរ ក៏បានអនុម័តលើកំណត់ហេតុព្រមព្រៀង និងសេចក្តីប្រកាសព័ត៌មានរួមនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ លើកទី១៦។
នាឱកាសនោះនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា របាយការណ៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន បានបង្ហាញឱ្យឃើញនូវការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។ ការឯកភាពលើបញ្ហាដែលបានលើកយកពិភាក្សាក្នុងអង្គប្រជុំនាពេលនេះ បានឆ្លុះបញ្ចាំងនូវបញ្ហាសំខាន់ៗ ដែល គណៈកម្មាធិការព្រំដែនទូទៅប្រទេសទាំងពីរ ពិភាក្សា និងមានការឯកភាពគ្នាលើការអនុវត្តរួម និងជាប្រយោជន៍រួម ស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ ទៀ សីហា មានជំនឿថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៦ ពិតជាបានចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពតាមបណ្ដោយព្រំដែន និងបានពង្រឹងនូវកិច្ចសហ ប្រតិបត្តិការល្អរវាងកងទ័ព នៃប្រទេសទាំងពីរ លើវិស័យសន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេវរកម្ម បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខលំហរសមុទ្រ បញ្ហាគ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗទៀតដើម្បីធានាឱ្យបាននូវ ភាពសុខសាន្ត និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលជាបំណងប្រាថ្នារួមរបស់ប្រជាជាតិទាំងពីរ។

ដោយឡែកសម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបង្ហាញការសាទរចំពោះដំណើរការ នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យ។ រដ្ឋាភិបាលប្រទេសទាំងពីរ មានបំណងប្រាថ្នាដូចគ្នា គឺឱ្យព្រំដែនទាំងពីរក្លាយជាព្រំដែនមានសន្តិសុខ ស្ថេរភាព មានការអភិវឌ្ឍ និងមិត្តភាពជាមួយគ្នា។

ឯកឧត្ដម ស៊ុធីន ខ្លាំងស៊ែង បានគូសបញ្ជាក់ថា សម្រាប់លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៦ នឹងក្លាយជាយន្តការ ទិសដៅ ឱ្យភាគីទាំងពីរ យកទៅប្រតិបត្តិឱ្យលេចចេញជាលទ្ធផលជាក់ស្តែង ដើម្បីស្ថាបនាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសជាចំណែកមួយនៃយុទ្ធសាស្ត្រការអភិវឌ្ឍព្រំដែន។

កិច្ចប្រជុំនេះធ្វើឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ និងអង្គភាព រក្សាសន្តិសុខ របស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំ GBC លើកទី១៦ ដែលផ្ដល់ការណែនាំ និងទិសដៅបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរលើគ្រប់កម្រិត ដើម្បីបង្កើនសន្តិភាព ស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន។ ភាគីទាំងពីរ បានពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្សេងៗ ក្នុងលទ្ធផលនៃកិច្ចដោយកិច្ចប្រជុំ GBC លើកទី១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដូចជាកិច្ចសហប្រតិបត្តិការលើការឆ្លងព្រំដែន បញ្ហាការងារ ការទប់ស្កាត់ការជួញដូរ និងបង្ក្រាបគ្រឿងញៀន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងយោធាកម្ពុជា និងអង្គភាពសន្តិសុខថៃ នៅតាមតំបន់ព្រំដែន កសិកម្ម សុខភាពសាធារណៈ ការអភិវឌ្ឍ គុណភាពជីវិត ការអប់រំ សាសនា និងវប្បធម៌។

កិច្ចប្រជុំបានទទួលស្គាល់ថា ភាគីទាំងពីរបានអនុវត្តតួនាទី ភារកិច្ចនៅតាមតំបន់ព្រំដែនស្របតាមការណែនាំ និងវិធានការដែលបានកំណត់ឯកភាពក្នុងកិច្ចប្រជុំ GBC លើកទី១៥ ហើយបានឯកភាពជំរុញឱ្យភាគីទាំងពីរ បន្តការងាររក្សាសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ស្របតាមការណែនាំ និងវិធានការដែលបានកំណត់ឯកភាពក្នុងកំណត់ហេតុកិច្ចប្រជុំលើកទី១៦ លើគ្រប់វិស័យ។
គួរឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (General Border Committee GBC) ត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង