ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ជួបពិភាក្សាការងារជាមួយ តំណាងអង្គការ OIF នៃតំបន់អាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ លោក Edgar Doerig តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព។
ដោយការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីអាទិភាពទាំង២០ របស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី។
ឯកឧត្តមរដ្ឋមន្រ្តី និងលោក Edgar Doerig បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយផ្តោតលើស្ត្រី និងយុវជនក្នុងវិស័យទេសចរណ៍ និងជំរុញការបណ្តុះបណ្តាលភាសាបារាំងដល់អ្នកធ្វើការក្នុងវិស័យទេសចរណ៍កម្ពុជាផងដែរ។