**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

លោកគ្រូ អ្នកគ្រូ ជាសាស្ត្រាចារ្យ ២៧នាក់ និងសិស្សសិក្ខាកាមមានជីវភាពខ្វះខាត ២១៥នាក់ នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានទទួលការជួយសង្រ្គោះពីកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន លេខាធិការ ហេរញ្ញឹក សមាជិក សមាជិកា សាខា អនុសាខា និងមន្ទីរអង្គភាពជុំវិញខេត្ត ជាមួយក្រុមប្រតិបត្តិសាខា អនុសាខា ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យ ចំនួន២៧នាក់ និងសិស្សសិក្ខាកាមមានជីវភាពខ្វះខាតចំនួន២១៥នាក់ នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំជនងាយរងគ្រោះបំផុតដែលកំពុងជួបការខ្វះខាត មានអាសយដ្ឋាននៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការសាខាបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារជនរងគ្រោះ និងជនងាយរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតប្រធានក៏បានជូនពរដល់លោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យដែលបានខិតខំផ្តល់វិជ្ជា និងជំនាញដល់ សិស្សសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន២៧៧នាក់ នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ និងបានសំណូមពរដល់សិស្សានុសិស្សសូមបន្តការខិតខំក្រេបយកចំណេះដឹង និងជំនាញដែលបងប្អូនទាំងអស់គ្នាកំពុងសិក្សាស្វែងយល់ដើម្បីក្លាយជាបុគ្គលសសរទ្រូងដល្អសម្រាប់គ្រួសារ និងសង្គមគ្រួសារ ឱ្យបានសមស្របជាមួយនឹងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលចង់ឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ខ្លាំងនៅឆ្នាំ២០៣០ ហើយក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ នឹងជាពិសេសឯកឧត្តមបណ្ឌិតប្រធានក៍បានជូនពរដល់បងប្អូនទាំងអស់គ្នាសូមមានសុខភាពល្អ ប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេស សូមបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺគ្រុនឈាម និងជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ រួមទាំងការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ដូសទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចៀសឆ្ងាយចេញពីគ្រឿងញៀន និងល្បែងស៊ីសងនានាដែលជាទង្វើមួយដែលសង្គមជាតិស្អប់ខ្ពើម ហើយធ្វើឱ្យសេដ្ឋកិច្ចសង្គមគ្រួសារមានការថយចុះ ឬវិនាសបាន។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់សិស្ស២១៥នាក់ទទួលបាន ÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន៥០,០០០៛ ចំណែកឯលោកគ្រូអ្នកគ្រូសាស្រ្តាចារ្យចំនួន២៧នាក់ទទួលបានថវិកាម្នាក់ចំនួន១០០,០០០រ៛ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង