ឯកឧត្តម ប៊ុន ហ៊ាន ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកណ្តាលរៀបចំសន្និបាតបូកសរុបការងារធនធានទឹក និងឧតុនិយមប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត
ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការកណ្តាលរៀបចំសន្និបាតបូកសរុបការងារធនធានទឹក និងឧតុនិយមទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤។
សូមជម្រាបថា កិច្ចប្រជុំលើកទី៣ នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋាន និងមន្ត្រីដែលជាសមាជិក សមាជិកាគណៈកម្មការកណ្តាល អនុគណៈកម្មការតាក់តែងសេចក្តីសុន្ទរកថានិងរបាយការណ៍សន្និបាត និងអនុគណៈកម្មការរដ្ឋបាលផ្គត់ផ្គង់ និងពិធីការ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា កិច្ចប្រជុំនេះពិភាក្សាលើវឌ្ឍនភាពនៃការងាររៀបចំសន្និបាតបូកសរុបការងារធនធានទឹក និងឧតុនិយមទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ ៕