**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំអោយនាយនគរបាល ដែលទើបបានទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិ ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពអោយមានការរីកចំរើន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំអោយនាយនគរបាល ដែលទើបបានទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះ ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពអោយមានការរីកចំរើនសំដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកជាមួយក្រសួងមហាផ្ទៃ ជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងអោយសភាពការណ៍ក្នុងប្រទេសមានភាពស្ងប់ស្ងាត់ទាំងផ្នែកនយោបាយ និងផ្នែកបច្ចេកទេសការងារសន្តិសុខ។ ទន្ទឹមនោះ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន និងត្រូវសហការគ្នាធ្វើកិច្ចការងារអោយបានសំរេចតាមទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតប្រគល់ជូន។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងណែនាំស្តីពីការងារបុគ្គលិក នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់លំដាប់ថ្នាក់ ស្នងការនគរបាលរាជធានី-ខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ ពិសេសបានធ្វើអោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើអោយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន ៥ចំណុចរួមមាន៖

ទី១-បទល្មើសព្រហ្មទណ្ឌដែលមានកំណើនគួរអោយកត់សម្គាល់មិនមានសញ្ញាថមថយនៅឡើយ ទាំងបទល្មើសឧក្រិដ្ឋ បទល្មើសបជ្ឍឹម និងថ្មីនេះក៏មានលេចធ្លោនូវសកម្មភាពក្មេងទំនើង ដែលទាមទារអោយអ្នកដែលទទួលខុសត្រូវក្នុងផែននេះ ទាំងអគ្គស្នងការដ្ឋាន និងប្រធាននាយកដ្ឋាន ត្រូវប្រមូលធាតុផ្សំគិតឡើងវិញ មិនអាចបណ្តែតបណ្តោយអោយសកម្មភាពទាំងនេះបន្តមានទៀតបានទេ។

ទី២-ពង្រឹងបញ្ហាគ្រឿងញៀន ពិសេសនៅតាមក្លិបកម្សាន្ត ព្រោះគ្រឿងញៀនក៏នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ តើអនាគតរបស់ប្រទេសជាតិយើងនឹងទៅជាយ៉ាងណាក្នុងរយៈពេលដ៏វែងឆ្ងាយ។ ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួនតែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នាក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្រ្កាបអោយដល់ឫសគល់។

ទី៣-គ្រោះថ្នាក់ចរារចណ៍ដែលបង្កើតជាសោដនាដកម្ម បង្កើតជាភាពក្រីក្រក្នុងគ្រួសារ ដែលនេះជាបញ្ហាសំខាន់ដែលត្រូវពិនិត្យពិចារណារឡើងវិញ ដែលកត្តាទាំងនេះក៏ស្របជាមួយយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលអណត្តទី៧ ដំណាក់កាលទី១។ កំឡុងពេលប្រមាណខែចុងក្រោយនេះ បើធ្វើការប្រៀបធៀបជាមួយឆ្នាំកន្លងទៅគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួនលើមនុស្សរបួស និងស្លាប់ដែលទាមទារអោយមានការផ្តោតសំខាន់ទៅលើចំណុចមួយចំនួនទៀត ដើម្បីធ្វើអោយចំនួននៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

ទី៤-បញ្ហាទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្ត ជាពិសេសខេត្តដែលនៅជាប់តាមព្រំដែនទាំងតូចទាំងធំ ដែលអាជ្ញាធរយើងមិនអាចមើលស្រាលអំពីជម្លោះដ៏រ៉ាំរ៉ៃនេះបានទេ ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់សុទ្ធសឹងតែមានអ្នកនៅពីក្រោយខ្នង ដើម្បីញុះញង់អោយមានចលនា ដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាលធ្វើអោយប្រជាពលរដ្ឋបាត់ជំនឿមកលើរាជរដ្ឋាភិបាល ដែលនេះជាបញ្ហាដែលក្នុងនាមជាអាជ្ញាធរមិនត្រូវមើលស្រាលជាដាច់ខាត។ កន្លែងខ្លះអាចក្លាយទៅជាការបង្កើតតំបន់អបគមន៍ ដែលអាជ្ញាធរពិបាកក្នុងការចូលដោះស្រាយ។ ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញអោយអាជ្ញាធរដែលខេត្តជាប់នៅតាមតំបន់ព្រំដែន ដែលមានបញ្ហាទំនាស់ដីធ្លី ត្រូវបង្កើនកម្លាំងសមត្ថកិច្ចក្តាប់អោយបានសភាពការណ៍កុំអោយមានការទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់រហូតក្លាយទៅជាតំបន់អបគមន៍។

ទី៥-ពង្រឹងការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះអណាធិបតេយ្យ ដែលបង្កើតអោយមានជាសម្លេងផ្ទុះ ការគ្រប់គ្រងនូវសាធាតុគីមីផ្សំ ដែលក្នុងនោះមានក្រសួងចំនួនពីរដែលទទួលបានអាជ្ញាបណ្ណក្នុងការនាំចូលដើម្បីធ្វើសកម្មភាពផ្សេងៗដូចជាប្រើប្រាស់ក្នុងការបំផ្ទុះថ្មដើម្បីធ្វើផ្លូវ ធ្វើសំណង់ជាដើម ដែលមានក្រុមហ៊ុនផ្សេងៗមកទទួលយកដើម្បីទៅបន្តធ្វើអាជីវកម្មដែលចំនុចទាំងនេះហើយក្នុងនាមអាជ្ញាធរយើងត្រូវមានវិធានការក្នុងការគ្រប់គ្រងទាំងការដឹកជញ្ជូនយកទៅទុកដាក់នៅកន្លែងណា ដើម្បីបំរើក្នុងអាជីវកម្មបែបណា អាជ្ញាធរត្រូវមានយន្តការគ្រប់គ្រងអោយបានម្មត់ចត់ ទាំងព័ត៌មាន និងឯកសារបញ្ជាក់ពីទីតាំងដែលទុកដាក់ ការដឹកជញ្ជូន និងការប្រើប្រាស់អោយបានត្រឹមត្រូវ។

ស្នងការនគរបាលនៅតាមបណ្តាខេត្តត្រូវចាត់ចែងធ្វើបញ្ជីអោយបានល្អិតល្អន់ពីទីតាំងទាំងនោះផ្ញើមកអគ្គស្នងការដ្ឋាននគរបាជាតិ ដើម្បីចុះពិនិត្យទីតាំងទាំងនោះ និងធ្វើការគ្រប់គ្រងទីតាំងទាំងនោះ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំអោយប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការងារបុគ្គលិក របៀបរបបធ្វើការងារ ពិសេសពាក់ព័ន្ធនិងវិន័យកងកម្លាំងនគរបាលជាតិ ការគ្រប់គ្រងបញ្ជីវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃអោយបានម៉ត់ចត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង