**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អគ្គស្នងការនគរបាលជាតិ អញ្ជើញប្រគល់រថយន្តអគ្គិសនីបំពាក់ស៊ីរ៉ែន ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់រថយន្តបំពាក់ស៊ីរ៉ែន ជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន៥។

ពិធីនេះ ប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវអគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចំណាយធនធានផ្ទាល់ខ្លួន ជួយគាំទ្រដល់កងកម្លាំងនគរបាលជាតិ ដើម្បីចូលរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព និងការបំពេញភារកិច្ចប្រចាំ ថ្ងៃរបស់អង្គភាព។ រថយន្តនេះជាប្រភេទរថយន្តប្រើប្រាស់ថាមពលអគ្គីសនី ដែលអាចប្រើប្រាស់ក្នុងរង្វង់៣០០ ទៅ៤០០គីឡូម៉ែត្រ ទើបយើងសាកបញ្ចូលឡើងវិញ។ រថយន្តនេះ អាចប្រើប្រាស់ប្រចាំថ្ងៃដូចជា ៖ ដឹកនាំក្បួន និងបំរើការងារផ្សេងៗ នៅក្នុងរាជធានី-ខេត្តរបស់ខ្លួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តាំផ្ញើរដល់ស្នងការនគរបាលរាជធានី-ខេត្ត ដែលទទួលបានរថយន្តនេះហើយត្រូវទទួលខុសត្រូវថែរក្សាឱ្យដូចជាទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ ដោយឡែកសម្រាប់បណ្តាខេត្តដែលមិនទាន់ទទួលបានរថយន្ត អាចនឹងមាននៅពេលក្រោយៗ ពីព្រោះខេត្តដែលទទួលបានរថយន្តនេះ គឺជាខេត្តដែលចាំបាច់ក្នុងការទទួលរថយន្តទាំងនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សង្ឃឹមថាសប្បុរសជននឹងបន្តជួយជារថយន្ត ឬសម្ភារៈនានា មកដល់អគ្គស្នងការដ្ឋាននគរបាលជាតិបន្តទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រថយន្តដែលត្រូវប្រគល់ជូនដល់ស្នងការនគរបាលរាជធានី-ខេត្តនាពេលនេះមាន ចំនួន១០គ្រឿង ក្នុងនោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០២គ្រឿង,ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន០២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន០២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង