**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ទេសរដ្ឋមន្ត្រី អៀង មូលី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តម Jean-Marc BERTHON ឯកអគ្គរដ្ឋទូតបារាំងទទួលបន្ទុកសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្ដែងការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូតនិងសហការីអមដំណើរ និងជម្រាបជូនអំពីការងារដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានធ្វើឱ្យសម្រេចនាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា អាជ្ញាធរស្ថិតនៅក្រោមអំណាចផ្ទាល់របស់គណៈរដ្ឋមន្រ្តី ដែលត្រូវរាយការណ៍ផ្ទាល់ទៅនាយករដ្ឋមន្រ្តី។ នេះជាចំណុចពិសេសរបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានអនុម័តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដែលត្រូវដាក់ឱ្យអនុវត្តចាប់ពីពេលនេះតទៅ។ ចំពោះគោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន៨៦-៩៩-៩៨ គឺបានលើសគោលដៅទី២និងទី៣។ ប៉ុន្តែយើងត្រូវការខិតខំធ្វើឱ្យសម្រេចគោលដៅទី១។

បន្ទាប់ពីណែនាំសហការីអមដំណើរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថ្លែងអំណរគុណកម្ពុជា ដែលមានការសណ្តោសប្រណីចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសួរបញ្ជាក់អំពីអាពាហ៍ពិពាហ៍ ការរើសអើង និងច្បាប់ការពារអ្នកប្តូរភេទ។ បារាំងក៏វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ហើយបារាំងមានកិត្តិយសជាប្រទេសទី២ដែលផ្តល់ជំនួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបសួរបន្ថែមថា តើអ្នកស្រឡាញ់ភេទដូចគ្នាឆ្លងមេរោគអេដស៍ដោយរបៀបណា? តើការប្រយុទ្ធនឹងការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នាមានលក្ខណៈបែបណានៅកម្ពុជា?

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា នៅក្នុងផ្នត់គំនិតប្រជាជនកម្ពុជាគ្មានការរើសអើងការស្រឡាញ់ភេទដូចគ្នាទេ។ ក្នុងសង្គមយើងមានអធ្យាស្រ័យល្អជាមួយអ្នកស្រឡាញ់ភេទដូចគ្នា។ ពួកគាត់អាចរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។ ប៉ុន្តែយើងមិនអាចចេញលិខិតអាពាហ៍ពិពាហ៍ ជូនពួកគាត់បានទេ ដោយសារក្នុងច្បាប់រដ្ឋប្បវេណីកម្ពុជា អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងរវាងបុរសនិងស្រ្តី។ ផ្ទុយមកវិញ យើងអាចជួយរៀបចំគាត់តាមរបៀបរស់នៅជាមួយគ្នាបាន តាមរយៈការរៀបចំកិច្ចសន្យាស៊ីវិល។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំនួនអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបច្ចុប្បន្នមានប្រមាណ១០ម៉ឺននាក់។

ចំពោះករណីឆ្លងថ្មី កាលពីឆ្នាំ២០១៩ មានអ្នកឆ្លងថ្មីចំនួន៧៨០ករណី។ ប៉ុន្តែ នៅក្នុងឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន១ ៤០០ករណី។ ក្នុងនោះ ៦០០ករណីជាអ្នកស្រឡាញ់ភេទដូចគ្នាអាយុក្រោម៣០ឆ្នាំ ដែលមិនបានទទួលសារពីហានិភ័យនៃការរួមភេទ។ នេះជាកង្វល់ដែលយើងកំពុងសម្រួចទិសដៅទៅធ្វើការជាមួយយុវវ័យ។ នៅកម្ពុជា យើងបានធ្វើការឈានមុខក្នុងការគាំពារសង្គមដល់ប្រជាជនគន្លឹះ។ ក្នុងនោះ នារីបម្រើសេវាកម្សាន្តទទួលបានបណ្ណប.ស.ស. ដែលពេលមានជំងឺទៅព្យាបាលដោយមិនបង់ប្រាក់។

ទន្ទឹមនឹងនេះ អ្នកផ្ទុកមេរោគអេដស៍ក៏ត្រូវបានទទួលស្គាល់ថាជាប្រជាជនក្រីក្រ និងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីគាំពារសង្គម និងប្រាក់ឧបត្ថម្ភផងដែរ។ ហើយចំណុចដែលខុសពីប្រទេសផ្សេងគឺ កម្ពុជាបានអនុញ្ញាតឱ្យមានតំណាងប្រជាជនគន្លឹះនៅគ្រប់លំដាប់ថ្នាក់នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីឱ្យពួកគាត់លើកបញ្ហាមកជាមួយយើងដើម្បីដោះស្រាយ។ ចំពោះរឿងការរំលោភបំពាន ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាទេ យើងមិនមានឃើញទេ ហើយអាជ្ញាធរយើងជួយការពារថែមទៀត។ នៅក្នុងច្បាប់ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ អ្នករើសអើងត្រូវជាប់ទោសព្រហ្មទណ្ឌ។

ជាការចូលរួមមតិ លោកស្រីលេខាទី១ស្ថានទូតបារាំងប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មានវិស័យមួយចំនួនដែលកម្ពុជាធ្វើជាគំរូ។ ក្នុងនោះ ការព្យាបាលបង្ការដល់ប្រជាពលរដ្ឋងាយរងគ្រោះ គឺជាគំរូសម្រាប់ប្រទេសនានានៅលើពិភពលោក។ មុននឹងបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាបំពេញការងារយ៉ាងជិតស្និទ្ធជាមួយកម្ពុជា។

ទន្ទឹមនឹងនោះ កម្ពុជាត្រូវការពាររបាយការណ៍នៅហ្សឺណែវ នៅក្នុងកិច្ចប្រជុំនាខែឧសភាខាងមុខ ដែលនឹងធ្វើការបូកសរុបលទ្ធផលនៅពេលនោះ ៕

អត្ថបទដែលជាប់ទាក់ទង