**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

គណ:កម្មការចំពោះកិច្ចក្រសួង សម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ លើគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ មុននឹងបន្តនីតិវិធីជំហានបន្ទាប់

ភ្នំពេញ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការចំពោះកិច្ច ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សាផ្ទៀងផ្ទាត់ គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយមានការចូលរួមពី ឯកឧត្តមជាអនុប្រធាន ព្រមទាំង ឯកឧត្តម និងមន្ត្រីពាក់ព័ន្ធជាសមាជិកគណៈកម្មការចំពោះកិច្ច ជាច្រើនរូបផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស ជុំវិញការងារបច្ចេកទេសនៃគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលមានប្រវែងជាង ២០គីឡូម៉ែត្រនេះ។

បន្ទាប់ពីការពិភាក្សា លោកជំទាវរដ្ឋលេខាធិការប្រចាំការប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យ រៀបចំបង្កើតក្រុមការងារបច្ចេកទេសចម្រុះមួយ និងរៀបចំគម្រោងផែនការនៃការសិក្សាលើការងារបច្ចេកទេសទាំងនោះ ឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងលទ្ធផលដែលធ្លាប់បានសិក្សាដោយផ្នែកឯកជននាពេលកន្លងមក មុននឹងឈានដល់ការសម្រេចជ្រើសយកវិធីសាស្រ្តបច្ចេកទេសណាមួយមកអនុវត្តក្នុងគម្រោងការងារនេះ។

លោកជំទាវរដ្ឋលេខាធិការប្រចាំ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាបំពេញការងារនេះឱ្យអស់ពីសមត្ថភាព ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការសិក្សាលើការងារបច្ចេកទេសដើម្បីប្រមូលធាតុចូលយកមកពិនិត្យផ្ទៀងផ្ទាត់ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាក្នុងរដូវប្រាំងនេះ។

លោកជំទាវបន្ថែមថា យើងត្រូវពួតដៃគ្នាធ្វើយ៉ាងណា ឱ្យគម្រោងស្តារកំណាត់ផ្លូវជាតិលេខ៣ ពីត្រពាំងរពៅ ទៅដល់វាលរេញ នេះទទួលបានជោគជ័យ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងធ្វើដំណើរ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតំបន់នោះ ស្របទៅតាមអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ និងការចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង