**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ពិគ្រោះយោបល់ លើពីសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើពីសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេក ដែលមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន តំណាងស្ថានទូត តំណាងអង្គការជាតិ-អន្តរជាតិ តំណាងក្រុមហ៊ុន សង្គមស៊ីវិល និងកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី (HIMAWARI) ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សិក្ខាសាលានេះ គឺជាការប្រមូលផ្តុំគំនិតជំនាញ ទស្សនៈ បទពិសោធន៍ ក្នុងគោលបំណងរួមគ្នាផ្តល់យោបល់ លើការរៀបចំច្បាប់មួយ សម្រាប់ធានាឲ្យការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប និងជឿនលឿននាពេលអនាគត និងដើម្បីទទួលបាននូវមតិយោបល់ និងធាតុចូលបន្ថែមទៀត សម្រាប់រៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារគ្រប់គ្រាន់ មុននឹងពិនិត្យសម្រេចពីរដ្ឋាភិបាលនិងដាក់ចូលទៅក្នុងរដ្ឋសភា ពិនិត្យនិងអនុម័ត តាមនីតិវិធីជាធរមាន។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្តថា ដំណើរការនៃបដិវត្តកម្មឌីជីថល ត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថល ដែលជាសសរស្តម្ភ ជម្រុញអោយប្រជាពលរដ្ឋអោយចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយការជឿទុកចិត្ត។ រដ្ឋាភិបាលឌីជីថលជាតួអង្គ ជម្រុញកំណើនថ្មី ការបង្កើនចំណូលរដ្ឋនិងការកាត់បន្ថយពេលវេលា កាត់បន្ថយការប៉ះពាល់បរិស្ថាន កែសម្រូលការផ្លាស់ប្តូរទិន្និន័យ និងលំហូរការងាររដ្ឋបាល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវអោយរៀបចំសម្រូលការងារឡើងវិញ និងសម្រូលការងារ បែងចែកដំណើរការ និងការតាមដាន ការងារប្រកបដោយតម្លាភាព គណនីយ្យភាពនិងសមធម៌។

ជោគជ័យនៃបដិវត្តកម្មឌីជីថល ជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅរកការសម្រេចបានគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ចរន្តនៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងជះឥទ្ធិលពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ការវិភាគទិន្នន័យ ។ បច្ចេកវិទ្យាឌីជីថលទំាងនេះ បានធ្វើអោយមាន ការកផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់មាន ក្នុងវិស័យអប់រំ សុខាភិបាល ទីផ្សារ សេដ្ឋកិច្ច រដ្ឋបាល សាធារណៈជាដើម ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក៏បាននាំមកនូវការប្រឈមមួយចំនួនផងដែរ ដូចជាបទល្មើស ពាក់ពន្ធជាមួយនឹងសន្តិសុខឌីជីថល ការការពារទិន្នន័យបុគ្គល សន្តិសុខទិន្នន័យ ឧក្រិដ្ឋកម្មឆ្លងដែន ការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទលើស្ត្រីនិងកុមារ ព្រមទំាងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលជាហេតុធ្វើអោយប៉ះពាល់ដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចសង្គម សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈជាតិនិងអន្តរជាតិ។ ដោយពិនិត្យឃើញសារៈប្រយោជន៍និងបញ្ហាប្រឈមទំាងនេះ ខណៈដែលព្រះរាជាណាចក្រកម្ពុជាមិនទាន់មានច្បាប់ សម្រាប់គ្រប់គ្រងបង្ការទប់ស្កាត់និងផ្តន្ទាទោសបទល្មើសដែលប្រព្រឹត្តតាមប្រពន្ធបច្ចេកវិទ្យានៅឆ្នាំ២០១៦ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោមសខេង អតិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ចែងអោយមន្ត្រីជំនាញធ្វើការសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ដើម្បីរៀបចំចាត់ចែងពីសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា សេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានរៀបចំតាក់តែងឡើងដោយផ្អែកលើសន្ធិសញ្ញាទីក្រុង Budapest ឆ្នាំ២០០១ និងច្បាប់មួយចំនួនពីបណ្តាប្រទេសនានា ជាមូលដ្ឋាននិងដោយមានកិច្ចសហការគំាទ្រ ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានលោក ថូម៉ាស ធូកាធី និងលោក អែនតូនី ដែលជាអ្នកជំនាញការច្បាប់និងវិស័យបទល្មើសពាក់ពន្ធនឹងកុំព្យូ័រនៃក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក មកជួយពិនិត្យ និងផ្តល់យោបល់កែសម្រួលសេចក្តីព្រាងច្បាប់នេះ ដោយបានជួបជុំគ្នាដោយផ្ទាល់ តាមរយៈសារសំឡេងជាច្រើនដង។
លើសពីនេះសេចក្តីព្រាងច្បាប់នេះ ក៏ទទួលបានការចូលរួមផ្តល់យោបល់ពីក្រុមហ៊ុនធំៗចំនួន៤ផងទៀតពីសហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុនហ្វេសបុក ក្រុមហ៊ុនហ្គោហ្គល ក្រុមហ៊ុនអាម៉ាស្សូន។ បន្ទាប់មកបានរៀបចំកិច្ចប្រជុំ អន្តរក្រសួង ចំនួន៥ រួមមាន ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ និងក្រសួងយុត្តិធម៌ ចំនួន៦លើក បន្ថែមពីលើកិច្ចពិភាក្សាពីលើក្រសួងស្ថាបនពាក់ព័ន្ធកន្លងមក ចំនួន១២០លើក។
សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្របខណ្ឌច្បាប់មួយរឹងមំា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ជាប្រភេទបទល្មើសមិនប្រពៃណីក្នុងសម័យទំនើបនិងធានាការពារសន្តិសុខប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាក៏ដោយការរៀបចំច្បាប់នេះ តម្រូវអោយមានសន្តិសុខនិងសេរីភាព និងមានសក្ខីភាពជាកិច្ចសហការអន្តរជាតិ ទើបទាមទារអោយយើងទំាងអស់គ្នា ប្រើប្រាស់ប្រាជ្ញាជំនាញបទពិសោធន៍ជាសមូហភាព។

គួរបញ្ជាក់ថា ច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន មាន៩ជំពូកនិង៥៥មាត្រា ដែលមានគោលបំណង ធានាសុច្ចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូរទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធរណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់និងបង្រ្កាប បទល្មើសបច្ចេកវិទ្យាព័ត៌មាន។ ច្បាប់នេះមានវិសាលភាព អនុវត្តរាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬនៅក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជាហើយសកម្មភាពទាំងនោះ ធ្វើអោយប៉ះពាល់ដល់ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឬផលប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង