**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ

រដ្ឋបាលខេត្ត ណែនាំ ៦ចំណុច ពីវិធានការការពារ និងទប់ស្កាត់អគ្គីភ័យ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


ភ្នំពេញ៖ កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានពិនិត្យឃើញថា នារដូវប្រាំងនេះ ដោយស្ថានភាពអាកាសធាតុប្រែប្រួលក្តៅ ហួតហែង ដែលបានបង្កជាគ្រោះមហន្តរាយដោយអគ្គីភ័យកើតឡើងជាយថាហេតុ នៅតាមបណ្តាលក្រុង ស្រុក មួយចំនួន ក្នុងខេត្តព្រៃវែង។

ជាមួយនេះ ដើម្បីបង្ការ និងទប់ស្កាត់នូវឧប្បត្តិហេតុដោយអគ្គីភ័យឲ្យបានទាន់ពេលវេលា និងដើម្បីធានានូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ និងដាក់ចេញនូវវិធានការ ដូចខាងក្រោម៖

១-ហាមដាច់ខាត៖ – ដុតជញ្ជាំង ឬចំប៉ើងនៅក្បែរផ្ទះ និងដុតសំរាម ឬ កាកសំណល់នៅក្បែរព្រៃ និងស្មៅស្ងួត, – ដុតព្រៃ និងហាមបោះកន្ទុយបារីពាសវាលពាសកាលលើស្មៅដែលក្រៀមហួតហែង, – បង្កាត់ភ្នក់ភ្លើងក្នុងព្រៃ និងស្មៅស្ងួត។

២-ត្រូវប្រុងប្រយ័ត្ន៖ – ចំពោះភ្លើងចង្ក្រាន ទៀន ធូប តាមផ្ទះសម្បែងរៀងៗខ្លួន ពិសេសការទុកដាក់ប្រេងឥន្ទនៈ ឧស្ម័នចំហេះ វត្ថុងាយឆាបឆេះ ឬ ងាយផ្ទុះឆេះ ដែលបណ្តាលឲ្យមានអគ្គីភ័យកើតឡើង, – ជៀសវាងការតភ្ជាប់ ឬ ប្រើប្រាស់ចរន្តអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស បិទចរន្តអគ្គិសនី មុនពេលចាកចេញពីផ្ទះ និងសូមត្រួតពិនិត្យ ឬ
ត្រួតពិនិត្យឲ្យបានហ្មត់ចត់ និងបង្ការកុំឲ្យមានការឆេះរាលដាល បង្កើតជាគ្រោះអគ្គីភ័យដែលអាច បណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាចដល់អាយុជីវិត។

៣-ករណីមានគ្រោះអគ្គីភ័យកើតឡើង ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។

៤-រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិទូទាំងខេត្ត ត្រូវពង្រឹងការយកចិត្តទុកដាកខ្ពស់ ក្នុងការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ផ្សព្វផ្សាយឲ្យបានទូលំទូលាយក្ខកដល់ប្រ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានយល់ដឹងពីផលលំបាកនៃ គ្រោះមហន្តរាយដោយគ្រោះអគ្គីភ័យ ។

៥-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការ និងទប់ស្កាត់ការកើតឡើងនូវអគ្គីភ័យជាយថាហេតុ នៅក្នុងមូលដ្ឋាន។

៦-ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះករណីជនប្រព្រឹត្តល្មើសទាំងឡាយណា ដែលបង្កឲ្យមានវិនាសកម្ម និងមហន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដើម្បីទទួលការពិន័យ និងផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ជាធរមាន។

ទទួលបានសេចក្តីណែនាំនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រៃវែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ-ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង