**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បំភ្លឺជុំវិញការផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់ ចាងហ្វាងគេហទំព័រ ពលរដ្ឋកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមធ្វើការបំភ្លឺចំពោះសារព័ត៌មានឈ្មោះ ចាងហ្វាងគេហទំព័រ ពលរដ្ឋកម្ពុជា ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានតាមរយៈឃ្លីបវីដេអូលើបណ្តាញ សង្គមFacebook មិនពិតនិងពុំមានមូលដ្ឋានពិតប្រាកដ ផ្សាយទាំងបំពានចោទប្រកាន់នាំឱ្យប៉ះពាល់ដល់កិត្តិយស កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅគោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ស្ថិត នៅចំណុច គ.ម (PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ថាជាក្រុមជញ្ជាំង ចល័តលួចលាក់និងប៉ូលីសចរាចរណ៍អត់ច្បាប់ នៅចំណុចភូមិទួលភ្នំព្រៃឫស ឃុំឆ្លូង ស្រុកឆ្លូង ដាក់ប៉ារ៉ាស់ប្រចាំ ការទាំងយប់ទាំងថ្ងៃ ប្រែក្លាយទៅជាទំលាប់ជញ្ជាំងថ្លឹងលុយតាមរបៀបជិះសេះលែងដៃ និងប្រើពាក្យប៉ូលីស ចរាចរណ៍ខិលខូច។

ប្រការនេះបានផ្ទុយពីការពិតដោយក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេក ទេសខេត្ត មានសេចក្តីសម្រេចលេខ០១១/២៣ ស.ស.រ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងផែនការសកម្មភាពចុះ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ ។

ជាក់ស្តែងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសបានដាក់គោលដៅនៅចំណុច គ.ម (PK) 53+400 ក្នុងភូមិសាស្ត្រ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ឃាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសចំនួន៦គ្រឿង ហើយបានសហការជាមួយក្រុម ជញ្ជីងចល័តរបស់ក្រសួងសាធារណការនឹងដឹកជញ្ជូន រកឃើញរថយន្តដឹកលើសទម្ងន់កំរឹតកំណត់ចំនួន៤គ្រឿង កំពុងអនុវត្តនីតិវិធី ។

ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្នើដល់អ្នកសារព័ត៌មានដែល បានផ្សាយខុសពីការពិតខាងលើ ត្រូវធ្វើការកែតម្រូវព័ត៌មានឡើងវិញ ចំពោះការផ្សាយបែបនេះបានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល កំពុងខិតខំបំពេញភារកិច្ចប្រចាំថ្ងៃ ៕ 

អត្ថបទដែលជាប់ទាក់ទង