**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចូលរួម​កិច្ច​ប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ស្រុកស្វាយចេក

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការ អធិការរង នគរបាលស្រុក អញ្ជើញចូលរួមប្រជុំ និងជួបសំណេះសំណាល ជាមួយ លោកមេឃុំ ០៨ លោកនាយប៉ុស្តិ៍នគរបាលទាំង០៨និង ក្រុមប្រឹក្សាឃុំសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាស្រុកស្វាយចេក ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកស្វាយចេក ។

ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ក៏បាន ​ស្ដាប់របាយការណ៍ ​របស់អង្គ​ពាក់ព័ន្ធ​អំពី​ស្ថានភាព​ឃុំ​ទាំង​០៨ ពីគោលនយោបាល ជាពិសេសសេវាសាធារណៈ ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ស្រុក​ស្វាយចេកទាំងមូល ។ ឯកឧត្តមបាន​ពន្យល់​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិ​ទី​៧​ដល់​អង្គ​ប្រជុំ និង​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ តាម​ដាន និង​អនុវត្ត​កម្មវិធី​គោលនយោបាយ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​ខ្ពស់ ដើម្បីដោះ​ស្រាយ​បញ្ហា​នានារបស់​ប្រជាជន ដាច់​ខាតមិន​ត្រូវ​ដោះ​ស្រាយ​បញ្ហា​មួយដោយ​បង្កើត​បញ្ហា​មួយ​ទៀត​ឡើយ​។

ជា​ចុង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ថ្លែង​កោត​សរសើរ​ដល់​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ស្វាយចេក ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​លើក​ទឹក​ចិត្ត​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​តួនាទី​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​គោលដៅ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយចេក ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទដែលជាប់ទាក់ទង