**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ប្រកាសដកហូតដីព្រៃដែលជនខិលខូចកាប់ទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតយកមកវិញគ្រប់ទីតាំងដីព្រៃរបស់រដ្ឋ ដែលជនខិលខូចមួយចំនួនបានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ព្រមទាំដាក់ចេញនៅវិធានការទប់ស្តាក់ លុបបំបាត់សកម្មភាពទន្ទ្រានដីព្រៃទាំងនោះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ដែលមានសក្តានុពលសម្រាប់ការអភិរក្ស និងតំបន់ព្រៃរងទឹកភ្លៀងយ៉ាងសំខាន់។

ករណីនេះរដ្ឋបាលខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តកាប់គាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន កើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។

ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់រួមមាន៖
ទី១.មោឃភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលបានហាមឃាត់។
ទី២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់ឆ្ការ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។
ទី៣.ការកាប់ឆ្ការ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្ម សិទ្ធិក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ទី៤.អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវចូលរួមបញ្ឈប់ និងជួយផ្សព្វផ្សាយជាបន្ទាន់នូវការចូលកាប់ទន្ទ្រានដីព្រៃ គ្រប់រូបភាពរបស់ពលរដ្ឋក្នុងភូមិសាស្ត្រានោះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់ កាប់ ព្រមទាំងត្រូវរុះរើ និងចាកចេញឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ជាកំហិត។

រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន ៕

អត្ថបទដែលជាប់ទាក់ទង