**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​សេវាសាធារណៈ​ល្អ​ដាច់​គេ


ភ្នំពេញ៖ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ស្រុក​ថ្ម​ពួក នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ឌិត ទីណា ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ប្ដេជ្ញា​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្លាយ​ជា​ខេត្ត​ដែល​ល្អ​ដាច់​គេ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាជន​។

សូម​ជម្រាប​ថា ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​បេសកកម្ម​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍ ដើម្បីជួប​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ទាំង​៩ នៃ​ខេត្ត​បន្ទាយមានជ័យ​។ ស្រុក​ថ្ម​ពួក គឺ​ជា​ស្រុក​ទី​៤​ហើយ ដែល​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជួប និង​​ស្ដាប់​របាយការណ៍ពី​សំណាក់​​សមត្ថកិច្ច​និងអាជ្ញាធរ​មូលដ្ឋាន។

ថ្លែងទៅ​កាន់​អង្គ​ប្រជុំ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​លើក​ទឹក​ចិត្ត​ដល់មន្ដ្រី​រាជការ​និងអាជ្ញាធរ​នៅ​ឃុំ​ទាំង​៦នៃ​ស្រុក បន្ត​យក​ចិត្ត​ទុក​ដាក់បម្រើ​ប្រជាជន​ឱ្យ​អស់​ពី​សមត្ថភាព​ និង​លទ្ធភាព។ ឯកឧត្តម​ប្ដេជ្ញា​ធ្វើ​ឱ្យ​ខេត្ត​បន្ទាយមានជ័យ មានសេវាសាធារណៈ​ល្អ​ដាច់​គេ តាម​រយៈ​ការ​រៀបចំ​ផ្ដល់​មន្ដ្រី​កិច្ច​សន្យា​បន្ថែម​ទៅ​កាន់​ស្រុក​នីមួយ​ៗ តាម​ចំនួន​ដែល​ចាំ​បាច់​។ ​សេវា​សាធារណៈដែល​ល្អ​និង​លឿន​រហ័ស សម្រាប់​ឯកឧត្តម​រដ្ឋមន្ដ្រី នឹង​ជួយ​សម្រួល​ដល់​​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​នីមួយ​ៗ​​ ដែល​អាច​រួម​ចំណែក​ក្នុង​ការ​លើក​​កម្ពស់​ជីវភាព​ និង​សុខមាលភាព​របស់​ប្រជាជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

សូម​ជម្រាប​ជូន​ថា កិច្ច​ប្រជុំ​ជាមួយ​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុកថ្មពួក នៃ​ខេត្ត​បន្ទាយមានជ័យ​ មាន​ការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកថ្មពួក ៕

អត្ថបទដែលជាប់ទាក់ទង