ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រទ្បាយមេជ័យត្បូង នៅស្រុកខ្សាច់កណ្តាល
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលស្តារទ្បើងវិញប្រទ្បាយមេជ័យត្បូង ស្ថិតនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា ប្រទ្បាយមេជ័យត្បូងមានប្រវែង ៥០០០ម៉ែត្រ និងមានសំណង់សិល្បការចំនួន ១៧កន្លែង មានប្រភពទឹកពីទន្លេតូចនិងបឹងខ្យង និងមានសក្តានុពលស្រោចស្រពផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៤៨០ហិកតា ស្រូវប្រាំងចំនួន ៣០០ហិកតា និងដំណាំរួមផ្សំចំនួន ១០ហិកតា។
លោក ថាំង វីយុទ្ធដា បញ្ជាក់ថា វឌ្ឍនភាពការងារស្តារប្រទ្បាយមេសម្រេចបាន៨០% និងការងារសាងសង់សំណង់សិល្បការសម្រេចបាន ៦០% ៕