សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០២៣ និង លើក ទិសដៅអនុវត្តបន្តរបស់សមាគមនារី និងគណ:ចលនាស្ត្រី
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តរបស់សមាគមនារី និងគណ:ចលនាស្ត្រី នៅវិមាន ៧មករា។
របៀបវារ:ប្រជុំថ្ងៃនេះរួមមាន៖
១.ពិភាក្សានិងផ្តល់យោបល់កែលំអរ បំពេញបន្ថែមលើរបាយការណ៍
២.ពិភាក្សាលើ៖
-ការកំណត់ពេលវេលាសម្រាប់រៀបចំសន្និបាតបូកសរុបការងាររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ និងគណ:ចលនាស្ត្រី ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០២៤
-ការរៀបចំសន្និបាតបើកទូលាយរបស់សមាគមនារី
-ការរៀបចំកែសម្រួលបំពេញបន្ថែមសមាសភាពតែងតាំងសមាជិកកិត្តិយសសមាគមនារីថ្នាក់កណ្តាល
៣.ការចូលរួមវេទិកាសហគ្រិនស្ត្រី ៣ប្រទេស កម្ពុជា វៀតណាម ឡាវ
៤.បញ្ហាផ្សេងៗ ៕