សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម ពាក់ព័ន្ធករណី ហិង្សាវាយគ្នាទៅវិញទៅមក
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង០២ក្រុម ចំនួន០៩នាក់ នៅ ភូមិ ត្រពាំង ថ្លឹង ៣ សង្កាត់ ចោមចៅ ទី១ ខណ្ឌពោធិ៍ សែនជ័យ ពាក់ ព័ន្ធករណីហិង្សាវាយគ្នា ទៅ វិញទៅមក។
សម្ភារដក ហូតរួមមាន ៖ ដុំថ្មចំនួន ១០ដុំ និងដំបង ឈេី ចំនួន ០៤ ដេីម ។
បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕