**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង លើកពីកត្ដាសំខាន់ៗ ៦ចំណុច ដែលនាំឲ្យពលរដ្ឋមានសាមគ្គីភាព

ស្ទឹងត្រែង៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រជាពលរដ្ឋនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ជាពិសេសពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បើមានសាមគ្គីភាព ជាមហាគ្រួសារតែមួយ នឹងផ្ដល់នូវភាពជោគជ័យ ដែលធ្វើឲ្យសង្គមជាតិ ជាពិសេសខេត្តស្ទឹងត្រែងផ្ទាល់ មានការរីកចម្រើនជឿនលឿន ប្រកបដោយវឌ្ឍនភាព លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែមីនា ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា បើនិយាយអំពីពាក្យសាមគ្គីភាព ចាប់តាំងពីការធ្លាក់ចុះនៃចក្រភពអង្គរមក យើងតែងឮមិនថាអ្នកនយោបាយ ព្រះសង្ឃ ឬមហាជនគ្រប់មជ្ឈដ្ឋាន តែងតែស្រែកអំពាវនាវសូមឲ្យប្រជាជាតិខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ជាមហាគ្រួសារខ្មែរតែមួយទ្បើងវិញ ខ្មែរនឹងខ្លាំងដូចសម័យចក្រភពអង្គរម្តងទៀត ប៉ុន្ដែហាក់ពុំបានពន្យល់ទេថា តើដើម្បីឲ្យជាតិមានសាមគ្គីភាពគ្នា ត្រូវផ្ដើមចេញពីកត្ដាអ្វីខ្លះនោះទេ។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ស្ថិតក្នុងន័យនេះ ដើម្បីធ្វើឲ្យពលរដ្ឋខេត្តស្ទឹងត្រែង មានសាមគ្គីភាពត្រូវផ្ដើមចេញពីកត្ដា ៦យ៉ាងគឺ៖ ១.ផ្ដើមពីដំបូង គឺការរាប់អានគ្នា, ២.កាលណាយើងចេះរាប់អានគ្នា នាំឲ្យកើតសេចក្ដីស្រទ្បាញ់ទុកចិត្ដដល់គ្នា, ៣.កាលណាមានការស្រទ្បាញ់ទុកចិត្ដដល់គ្នា នាំឲ្យមានសេចក្ដីស្រទ្បាញ់ដឹងសុខទុក្ខធុរៈគ្នា, ៤.កាលណាដឹងនូវសុខទុក្ខធុរៈគ្នា នាំឲ្យចេះជួយសង្រ្គោះយកអាសាគ្នា, ៥៖ កាលណាចេះជួយសង្រ្គោះយកអសាគ្នា នាំឲ្យចេះចែករំលែកដល់គ្នា និងចុងក្រោយ, ៦.ការចែករំលែកដល់គ្នានេះហើយ គឺនាំឲ្យមានសាមគ្គីភាពជាតិនេះឯង។

ឯកឧត្ដមអភិបាលខេត្ត គូសបញ្ជាក់ថា សាមគ្គីភាពជាតិក្នុងន័យនេះ សម្តៅដល់ការរួបរួមទាំងឡាយណា ដែលនាំមកនូវសេចក្ដីសម្រេចផល ការស្រុះស្រួល ឯកភាពគ្នា ឬការចេះរួបរួមកម្លាំងគ្នា ទាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី នាំឲ្យមានភាពរីកចម្រើនជឿនលឿន ជោគជ័យ ក្នុងសុខសន្តិភាព។ ជាកម្លាំងដ៏រឹងមាំសម្រាប់ប្រយុទ្ធតទល់នឹងសត្រូវគ្រប់ឧបសគ្គ គ្រប់ស្ថានការណ៍ ដែលប្រៀបដូចនឹងចង្កឹះមួយបាច់ សាមគ្គីជាកម្លាំង គ្មានខ្មាំងសត្រូវណាមួយហ៊ានមកបៀតបៀនឡើយ។ សាមគ្គី ជាកម្លាំងជំរុញដ៏សំខាន់ និងរឹងមាំក្នុងការបំពេញកិច្ចការ និងដោះស្រាយរាល់បញ្ហាតូចធំ ដែលជាចំណងនៃការសហការរួបរួម ដែលកើតមានរវាងមនុស្សចាប់ពីពីរនាក់ឬច្រើននាក់ឡើងទៅ ជាគ្រួសារ ចងជាក្រុម ជាសហគមន៍ សង្គមជាតិ និងប្រជាជាតិទាំងមូល។ នាំមកនូវសេចក្ដីស្រឡាញ់រាប់អាន ភាពស្និទ្ធស្នាល ការជឿទុកចិត្ត ការគោរពសិទ្ធិ ការចេះចែករំលែក ការយោគយល់អធ្យាស្រ័យ គោរពឲ្យតម្លៃគ្នា ក្នុងភាពជាមនុស្សដូចគ្នា។

សរុបមកឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ថា ក្នុងតថភាពសង្គម កម្លាំងសាមគ្គី ធ្វើឲ្យមានសេចក្ដីសុខ សុភមង្គល ដើម្បីរក្សាវង្សត្រកូលឲ្យមានសេចក្ដីថ្លៃថ្នូរ។ ដោយហេតុថា សាមគ្គី ជាកត្ដាកំណត់ដើម្បីឲ្យយើង ស្គាល់និងចេះរួមសុខទុក្ខជាមួយគ្នា ចេះជួយយកអាសាគ្នា និងរួមរស់ជាមួយគ្នា បង្កើតភាតរភាពជាបងប្អូន កាន់តែស្អិតល្មួត និងរឹងមាំទ្វេឡើង។
ក្នុងឆាកជីវិតនៃការរស់នៅពោរពេញដោយភាពថ្លៃថ្នូរ មានកិត្តិយស សុភមង្គល សីលធម៌ គុណធម៌ សុជីវធម៌ ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ នៅគ្រប់កាលៈទេសៈ។ តួយ៉ាងដូចជារឿង រៃនិងស្រមោច បានឆ្លុះបញ្ខាំងអំពីកម្លាំងសាមគ្គីភាពរបស់ក្រុមស្រមោច គឺតែងតែបានផ្ដល់នូវគំរូដែលជាផលប្រយោជន៍ដល់មនុស្ស ចេះសាមគ្គីគ្នានាំដល់ភាពជោគជ័យលើគ្រប់កិច្ចការទាំងតូចទាំងធំ៕

អត្ថបទដែលជាប់ទាក់ទង