**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង ដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថាន និងកសិកម្មខេត្តស្ទឹងត្រែង លើកយោបល់ពីកាន់កាប់ដីរដ្ឋខុសច្បាប់ ដើម្បីខេត្តពិនិត្យផ្ទៀងផ្ទាត់ និងចេញដីកាបង្កក ឬដកហូតដីនេះ ទុកជាសម្បត្តិរដ្ឋវិញ

ស្ទឹងត្រែង៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត បានដាក់បទបញ្ជាឲ្យមន្ទីរបរិស្ថានខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លើកជាយោបល់មករដ្ឋបាលខេត្ត ពីការរុករាន និងកាន់កាប់ដីរដ្ឋខុសច្បាប់ ដើម្បីឯកឧត្ដមពិនិត្យផ្ទៀងផ្ទាត់ និងចេញដីកាបង្កក ឬដកហូតដីពីការកាន់កាប់អនាធិបតេយ្យនេះ ទុកជាសម្បត្តិរដ្ឋវិញ ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៥ ខែមីនានេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «បង្ក្រាបស្រាវជ្រាវមេខ្យល់ ដើម្បីអនុវត្តន៍ច្បាប់ រុសរើកន្លែងណាដែលត្រូវរុសរើ ពាក់ព័ន្ធនឹងដី ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ ។ ខ្ញុំបានដាក់ផែនការនេះឲ្យខាងកសិកម្ម បរិស្ថាន ត្រួតពិនិត្យមើលកន្លែងណា ដែលត្រូវដកហូត លើកយោបល់មក ចឹងជំនាញលើកយោបល់មកថា តំបន់នេះត្រូវដកហូតប៉ុណ្ណេះ ២០០ហិកតា​ ៥០០ហិកតាអី លើកយោបល់មក ខ្ញុំនឹងពិនិត្យ ហើយផ្ទៀងផ្ទាត់ និងចេញដីកា បង្កកដីហ្នឹងមិនឲ្យកាន់កាប់រុករាន ឬដីកាដកហូតដីពីការកាន់កាប់អនាធិបតេយ្យនេះ ទុកជាសម្បត្តិរដ្ឋវិញ ។ ចឹងបានជាមុននឹងអនុវត្តន៍វិធានការបង្ក្រាប ខ្ញុំបានឲ្យអាជ្ញាធរពាក់ព័ន្ធនឹងដែនណា ជូនដំណឹង ឲ្យបានកន្លះខែ មុននឹងអនុវត្តន៍ចៀសវាង ពេលអនុវត្តន៍វិធានការ ប្រជាពលរដ្ឋអត់បានដឹង» ។

ទន្ទឹមគ្នានោះដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានដាក់ចេញវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ៖ ១.ត្រូវបន្តអនុវត្តច្បាប់ ១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ២.ត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ៣.បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ៤.បុគ្គលដែលបានប្រព្រឹត្តអំពើដូចមានចែងក្នុងចំណុចទី៣ខាងលើ ត្រូវប្រគល់ដីដែលខ្លួនបានកាន់ កាប់នោះជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។ ៥.ត្រូវពង្រឹងកិច្ចសហការជាមួយអ្នកដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ។ ៦. ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន ៦០% នៅឆ្នាំ២០៥០ ។

ជាមួយគ្នានោះដែរនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតយកមកវិញគ្រប់ទីតាំងដីព្រៃរបស់រដ្ឋ ដែលជនខិលខូចមួយចំនួនបានទន្ទ្រានក្នុងតំបន់ការពារធម្មជាតិ ព្រមទាំដាក់ចេញនៅវិធានការទប់ស្តាក់ លុបបំបាត់សកម្មភាពទន្ទ្រានដីព្រៃទាំងនោះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងនៅចំណុចអូរវល្លិ៍ប្រាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យ ដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងតំបន់ដែលមានសក្តានុពលសម្រាប់ការអភិរក្ស និងតំបន់ព្រៃរងទឹកភ្លៀងយ៉ាងសំខាន់។

ជុំវិញករណីនេះដែររដ្ឋបាលខេត្ត បានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន ប៉ុន្តែប្រជាពលរដ្ឋនៅតែបន្តកាប់គាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន កើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។
ចំពោះមុខបញ្ហានេះ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់រួមមាន៖
ទី១.មោឃភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលបានហាមឃាត់។
ទី២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់ឆ្ការ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។
ទី៣.ការកាប់ឆ្ការ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្ម សិទ្ធិក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ទី៤.អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ត្រូវចូលរួមបញ្ឈប់ និងជួយផ្សព្វផ្សាយជាបន្ទាន់នូវការចូលកាប់ទន្ទ្រានដីព្រៃ គ្រប់រូបភាពរបស់ពលរដ្ឋក្នុងភូមិសាស្ត្រានោះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់ កាប់ ព្រមទាំងត្រូវរុះរើ និងចាកចេញឱ្យបានមុនថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ជាកំហិត។

រដ្ឋបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្តន៍តាមនីតិវិធីច្បាប់ជាធរមាន ៕

 

អត្ថបទដែលជាប់ទាក់ទង