**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍

ឯកឧត្តម ម៉ៅ ធនិន ថ្លែងថាប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូជានិច្ចចំពោះវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចនូវតម្រូវការផ្សេងៗពាក់ព័ន្ធនិងវិស័យអប់រំ។ ជាក់ស្តែងអគារសិក្សាមួយខ្នងពីរជាន់ មានដប់បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ទៅតាមសំណូមពរ និងតម្រូវការចាំបាច់។

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងសម្រាប់សាងសង់អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ក្រោយទទួលបានសំណូមពរ និងពិនិត្យជាក់ស្តែងឃើញអំពីការខ្វះខាតអគារសិក្សា ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអនុវត្តន៍ ដែលក្នុងនោះរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក្នុងនោះ មនុស្ស គឺសំដៅលើការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានគុណភាព ដើម្បីចូលរួមក្នុងការបំរើសង្គមជាតិ ដូច្នេះរាល់តម្រូវការសម្រាប់ការងារនេះ គឺសម្តេចមហាបវរធិបតីតែងតែគិតគូជាប់ជានិច្ច។

ឯកឧត្តមបានបន្តថា អគារសិក្សាដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី សម្រាប់សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត នាពេលនេះ គឺមានមួយខ្នងពីរជាន់ស្មើនឹងដប់បន្ទប់ សម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ បានបណ្តុះបណ្តាលសិស្សានុសិស្សទៅតាមតម្រូវរូវការ ក៏ដូចជាការកើនឡើងនៃចំនួនសិស្សានុសិស្សផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំបណ្តុះបណ្តាលសិស្សានុសិស្សប្រកបដោយគុណភាព និងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន ពិសេសត្រូវបណ្តុះនូវវប្បធម៌កត្តញ្ញូដល់សិសក្សានុសិស្សឱ្យបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

លោកស្រី ទេព ដារ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត តំណាងឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយអគារសិក្សាជូនដល់សាលា និងសិស្សានុសិស្សនាពេលនេះ ហើយនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកស្រីនាយកាក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៅ ធនិន អិបាលខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត ពិសេសចុះជួប និងដោះស្រាយដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង