**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ណែនាំឲ្យកងកម្លាំងនគរបាល ខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ គោរពវិន័យរបស់នគរបាលជាតិ

ភ្នំពេញ៖ ការបង្កើតកងអនុសេនាតូចនេះឡើងគឺដើម្បីដោះស្រាយរាល់សភាពការណ៍កើតឡើងជាយថាហេតុ ក្នុងខេត្ត ។ នេះគឺជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលការិយាល័យជំនាញចំណុះស្នងការដ្ឋានក្រោយពិធីគោរពទង់ជាតិ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយផ្នែកនិងមន្ត្រីនគរបាលជាច្រើនរូប ។

នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ គោរពវិន័យរបស់នគរបាលជាតិ ។ដោយឡែកចំពោះការបង្កើតកងអនុសេនាតូច(កម្លាំងអន្តរាគមន៍ពិសេស)នេះ គឺក្នុងគោលបំណងដើម្បីដោះស្រាយរាល់សភាពការណ៍ណាមួយកើតឡើង ដូច្នេះលោកស្នងការរងដែលគ្រប់គ្រងកងកម្លាំងក្នុងកងអនុសេនាតូចនេះត្រូវត្រួតពិនិត្យកម្លាំងរបស់ខ្លួនគឺត្រូវមានសម្ភារៈ គ្រឿងបរិក្ខាបានគ្រប់គ្រាន់សម្លៀកបំពាក់ត្រិមត្រូវដែលស្នងការដ្ឋានបានបំពាក់ជូន ហើយពេលមានសភាពការណ៍អ្វីកើតឡើងត្រូវប្រមូលផ្តុំកម្លាំងឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ ដើម្បីធានាបានស្ថេរភាព សន្តិសុខ សណ្តាប់ឆ្នាប់ សុវត្ថិភាពសង្គម គឺត្រូវយកចិត្តទុកដាក់ ធានាសុវត្ថិភាពជូនឥស្សរជនជាន់ខ្ពស់ជាតិ អន្តរជាតិដែលចុះមកបំពេញទស្សនកិច្ចឬចុះសួរសុខទុក្ខចែកអំណោយជូនប្រជាពលរដ្ឋ ។ ពិសេសនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះត្រូវយកចិត្តទុកដាក់ពង្រឹងវិធានការជំនាញ ដោយអនុវត្តផែនការបង្ការទប់ស្កាត់ បង្រ្កាបអំពើលួចឆក់ ប្លន់ បង្រ្កាបបទល្មើសគ្រឿងញៀននិងបង្រ្កាបក្រុមក្មេងទំនើងឲ្យមានប្រសិទ្ធិភាព ។ បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងខេត្តតាមខ្លឹមសារអនុក្រឹត្យលេខ៣៩អ.ន.ក្រនិងតាមគោលការណ៍របស់គ.ស.ច.គ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ មួយវិញទៀតនៅថ្ងៃខាងមុខនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់ដូច្នេះគ្រប់ការិយាល័យត្រូវបោសសំអាតនិងរៀបចំសែនព្រេនលំអរទៅដោយភ្លើងពណ៍ចម្រុះ ដើម្បីសុំសិរីសួស្តីពីទេវតាឆ្នាំថ្មី ៕

អត្ថបទដែលជាប់ទាក់ទង