**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ ជាមួយសហគមន៍អឺរ៉ុប

ភ្នំពេញ៖ យុទ្ធនាការសម្អាតទន្លេមេគង្គ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានអញ្ជើញជាកិត្តិយសក្នុងយុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើមឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង៤០០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែកមួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប ខេត្តបាត់ដំបង តំណាងអ្នកពាក់ព័ន្ធ ដៃគូសហការអាជ្ញាធរមូលដ្ឋាន មន្រ្តីឧទ្យានុរក្ស និងប្រជាពលរដ្ឋជាច្រើននាក់ ដាំដើមឈើចំនួនជាង២ពាន់ដើម ដើម្បីដាំស្ដារព្រៃលិចឡើងវិញនៅតំបន់ភ្លើងឆេះព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តឃុំព្រែកទាល់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដោយឡែក ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។

ពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។

តាមរយៈការផ្តល់កិច្ចសហការគាំទ្រយ៉ាងកក់ក្តៅរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្តល់កិច្ចសហការយ៉ាងល្អដល់សហគមន៍អឺរ៉ុប ក្នុងកិច្ចការងារបរិស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង