ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្ដីពីការតាមដាន និងវាយតម្លៃសម្រាប់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការតាមដាន និងវាយតម្លៃសម្រាប់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានស្ដីទីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន អនុរដ្ឋលេខាធិការ អគ្គនាយក នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក លោកស្រី គ្រូឧទ្ទេស និងភ្ញៀវកិត្តិយស នៅសណ្ឋាគារសាន់វេ ៕