**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានី

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបន្ថែមជូនដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តរាជធានី ដើម្បីបំពេញភារកិច្ចបន្ថែមក្នុងការជួយរដ្ឋបាលខេត្តរាជធានីលើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិឱ្យបានល្អ, ផ្សព្វផ្សាយឱ្យបានទូលំទួលាយនូវសមិទ្ធផលដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ក៏ដូចជាធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ការផ្សព្វផ្សាយទាំងឡាយដែលគ្មានមូលដ្ឋាន ជាព័ត៌មានមិនពិតប្រកបដោយបុរេសកម្ម និងសកម្ម។

ការថ្លែងនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តក្រចេះក្នុងអំឡុងពេលឯកឧត្តមជួបប្រជុំជាមួយមន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ដើម្បីពង្រឹងរបៀបរបបការងារ និងការតម្រង់ទិសបន្ថែមដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពការងារ និងការប្រគល់បណ្ណសរសើរដល់មន្ត្រីមន្ទីរព័ត៌មានទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាបម្រើការងារក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នាពេលកន្លងទៅ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់បងប្អូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារនាពេលកន្លងទៅ និងបន្តលើកទឹកចិត្តបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថាការប្រគល់ជូនបណ្ណសរសើរដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងនៅតាមមន្ទីរព័ត៌មានរាជធានីខេត្តជាការទទួលស្គាល់នូវការលះបង់ និងកិច្ចខិតខំប្រឹងរបស់បងប្អូនមន្ត្រីដែលតស៊ូបំពេញការងារតាមតួនាទីភារកិច្ចដែលមាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មន្ត្រីទាំងអស់បន្តសិក្សារៀនសូត្រ និងធ្វើទំនើបកម្មសមត្ថភាពខ្លួនឯងឱ្យស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាពិសេសមន្ត្រីនៃមន្ទីរព័ត៌មាននឹងត្រូវទទួលអនុវត្តការងារជាច្រើនទៀតសំដៅលើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិសម្រាប់ខេត្តរាជធានីរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង